មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ប្រកាស​ភ្លាមៗ​ ដើម្បី​ដោះស្រាយ​បញ្ហា​សិស្ស នៅ​ក្នុង​រដូវ​ក្ដៅ​នេះ

  • 2019-04-24 08:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរអប់រំ​យុវជន​ និង​កីឡារាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ កាល​ពី​ថ្ងៃ​ទី ២៣ មេសា ម្សិលមិញ​នេះ ដើម្បី​ឲ្យ​មាន​ការ​តាមដាន​ និង​ទប់​ស្កាត់​ការប៉ះពាល់​សុខភាព​ដល់​សិស្សានុសិស្ស ដែល​បង្កឡើង​ដោយ​រលក​កំដៅ​ ពីការប្រែប្រួល​អាកាសធាតុ​ពេល​បច្ចុប្បន្ន​នេះ។

វិធានការ​បន្ទាន់​របស់​ មន្ទីរអប់រំ​រាជធានីភ្នំពេញ បាន​​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​ ៤ចំណុច​ នៅ​ក្នុង​រដូវ​ក្ដៅ ក្នុង​នោះ​រួមមាន៖

១. គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​ចុះ​ពិនិត្យ​មើល​ជាប្រចាំ​ពី​ស្ថានភាព​ថ្នាក់​រៀន បើក​ទ្វារ​បង្អួច ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ ចូល​គ្រប់គ្រាន់

២. ពេល​អាកាសធាតុ​ក្ដៅខ្លាំង ជាពិសេស​ពេល​ថ្ងៃ បើ​មាន​លទ្ធភាព​គួរ​ប្រើប្រាស់​ទឹក​បាញ់​ស្រោច​លើ​ដំបូល​អគារ​ទាបៗ​ ឬ​បេតុង​មុខ​អគារ ដើម្បី​កាត់​បន្ថយ​កំដៅ

៣. បើ​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ គួរ​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស ចេញ​មក​លំហែរ​ក្រោម​ដើម​ឈើ​ ដែល​មាន​ខ្យល់​គ្រប់គ្រាន់​

៤. ក្នុង​ករណី​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ពុំ​អាច​ដោះស្រាយ​បាន​​ទាំង​អស់​ដូច​បាន​ណែនាំ​ខាង​លើ​ គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​ផ្ដល់​ព័ត៌មាន​​ទៅ​មាតាបិតា​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​យក​កូនទៅ​ផ្ទះ តែ​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​មក​ការិយាល័យ​អប់រំ យុវជន​ និង​កីឡា​ខណ្ឌ និង​មន្ទីរ​អប់រំ យុវជន​ និង​កីឡា រាជធានី​ភ្នំពេញ​ជាមុន។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា