ស្ថាបនិក Microsoft ឈរលេខ ១ ជាបុរសគួរឲ្យស្ញប់ស្ញែងបំផុតក្នុងលោក
- 2019-07-23 02:09:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិក Microsoft ឈរលេខ ១ ជាបុរសគួរឲ្យស្ញប់ស្ញែងបំផុតក្នុងលោក
ចន្លោះមិនឃើញ
នៅតំណែងមហាសេដ្ឋីមានដាច់គេក្នុងលោក Bill Gates បានធ្លាក់មកចំណាត់ថ្នាក់ទី ២ កាលពីសប្តាហ៍មុន ប៉ុន្តែសម្រាប់បុគ្គលដែលគួរឲ្យស្ញប់ស្ញែងបំផុតស្ថាបនិករបស់ Microsoft រូបនេះ នៅតែទទួលបានលទ្ធផលខ្ពស់ដាច់គេ។
យោងតាមការសិក្សាពី YouGov ដែលចុះផ្សាយកន្លងមកបានរកឃើញថា Gates ជាបុរសគួរឲ្យស្ញប់ស្ញែងបំផុតក្នុងលោក ដែលឈរនៅចំណាត់ថ្នាក់ទី ១ តាមដោយអតីតប្រធានាធិបតីលោក Barack Obama និងស្ថាបនិក Alibaba លោក Jack Ma នៅឈរលេខ ៥។
បញ្ជាក់ថាការស្ទង់មតិនេះធ្វើឡើងជាមួយមនុស្សប្រមាណ ៤២ ០០០ នាក់ជុំវិញបណ្តាប្រទេសទាំង ៤១ អំឡុងខែធ្នូនិងមករា រហូតចម្រាញ់ចុះឡើងចេញជាចំណាត់ថ្នាក់ Top 10 ដូចខាងក្រោម៖
១. Bill Gates
២. Barack Obama
៣. Jackie Chan
៤. Xi Jingping
៥. Jack Ma
៦. Narendra Modi
៧. Cristiano Ronaldo
៨.Dalia Lama
៩. Lionel Messi
១០. Vladimir Putin
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: