កម្មវិធី​ AI របស់​ Google អាច​រក​ឃើញ​ជំងឺ​តំរង​នោម​ ៤៨​ ម៉ោង​មុន​វេជ្ជបណ្ឌិត

  • 2019-08-01 08:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DeepMind ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​របស់​ Google បាន​ប្រកាស​ថា​កម្មវិធី​ AI របស់​ពួក​គេ​អាច​កំណត់​អត្តសញ្ញាណ​នៃ​ជំងឺ​តំរង​នោម​អាសន្ន​ក្នុង​អ្នក​ជំងឺ​ ​ដែល​ត្រូវ​ការ​លាង​ឈាម​ដោយ​បន្ទាន់​។ កម្មវិធី​នេះ​អាច​សម្គាល់​ជំងឺ​មុន​ការ​ចេញ​រោគ​សញ្ញា​៤៨ ម៉ោង ដោយមាន​កម្រិត​ភាព​ច្បាស់​លាស់​ ៩០%។

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គំរូង​មួយ​របស់​ ក្រុមហ៊ុន​ DeepMind និង ដេប៉ាតឺម៉ង់​កិច្ចការ​អតីត​យុទ្ធជន​សហរដ្ឋ​អាមេរិក (U.S. Department of Veterans Affair ឬ VA) សម្រាប់​ធ្វើ​ជា​ជំនួយ​ការ​របស់​វេជ្ជបណ្ឌិត​ ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជំងឺ​។

កម្មវិធី​ A.I. នេះ​អាច​ធ្វើ​រោគវិនិច្ឆ័យ​ដ៏​ច្បាស់​ទាំង​នេះ​បាន​ដោយ​សារ​ការ​ សិក្សា​របស់​ VA និង​ Royal Free Hospital in London។​ DeepMind បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ​អំពី​អ្នក​ជំងឺ​ជាង​រាប់​សែន​នាក់ ដែល​បាន​ដក​មក​ពី​មន្ទី​ពេទ្យ​ជាង ១០០។

នៅ​ជុំ​វិញ​ពិភព​លោក មនុស្ស​ប្រមាណ​ជាង​ ២ លាន​នាក់​ស្លាប់​ក្នុង​មួយឆ្នាំ ដោយ​សារ​ជំងឺ​តំរង​នោម​អាសន្ន។​ ជំងឺ​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​តំរង​នោម​ឈប់​ធ្វើ​ដំណើរ​ការ​ រួម​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​តំរង​នោម។ វេជ្ជបណ្ឌិត​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទាំង​នេះ​ ដោយ​សារ​រោគ​មាន​ភាព​មិន​ច្បាស់​លាស់​និង​ចេញ​នៅ​ពេល​ដែល​ការ​ខូច​តំរង​នោម​បាន​ចាប់​ផ្ដើម​ទៅ​ហើយ​។

Google បាន​ទិញ​ក្រុមហ៊ុន​ DeepMind កាល​ពី​ឆ្នាំ​២០១៤​ ក្នុង​តម្លៃ​ ៥០០ លានដុល្លា​ ដើម្បី​ឈាន​ចូល​ទីផ្សារ​បច្ចេកវិទ្យា​ AI និង​យក​ចូល​អ្នក​បច្ចេកទេស​សម្រាប់​បញ្ហា​ Machine Learning របស់​ Google។​ គំរូង​សុខាភិបាល​របស់ DeepMind ទាំង​អស់​ នឹង​ផ្ទេរ​ចូល​គម្រោង Google Health ដែល​សិក្សា​ក្នុង​ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​ និង​ការ​ព្យាករណ៍​ការ​ជា​សះ​ស្បើយ​អ្នក​ជំងឺ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខ វេងឈាង