ដឹងកម្ពុជា អ្នក​គាំទ្រ​​លេខ​១ ​ជាង​៥​ម៉ឺន​នាក់ ​Honda ​បង្ហោះ​បែប​នេះ​ភ្លាម​

  • 2019-09-11 07:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ​បាន​បង្កើត​កំណត់ត្រា​មួយ ​ដោយ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​នៅ​យប់មិញ​រហូត​ដល់​៥៥ ០០០​នាក់​ច្រើន​ជាង​គេ​បំផុត​ក្នុង​តំបន់។

បើ​ទោះ​ជា​ចាញ់​បារ៉េន ១-០ ​មែន ប៉ុន្តែ​កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ​រហូត​ដល់ Honda ​អ្នក​ចាត់ការ​ពេញ​ចិត្ត ​ក៏​ដូចជា​អ្នក​គាំទ្រ​ពេញ​១​ប្រទេស​ស្ងើច​សរសើរ​ជាមួយ​ទម្រង់​លេង​ល្អ​ផង​ដែរ។ ជាមួយ​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​នេះ អ្នក​ចាត់ការ​សញ្ជាតិ​ជប៉ុន ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា ​កម្ពុជា​ស្ថិត​នៅ​ដំណាក់​កាល​ដំណើរ​ការ​នៅ​ឡើយ​ទេ។ អរគុណ​សម្រាប់​អ្នក​គាំទ្រ ៥៥ ០០០​នាក់​។

អ្នក​ចាត់ការ​រូប​សង្ហារ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​មាន​ជំហរ​រឹង​មាំ ​មិន​ត្រូវ​អន់​ចិត្ត ឬ​សោក​ស្ដាយ​ដែល​លេង​មិន​ឈ្នះ​គេ​នោះ​ទេ។ ក្រុម​ទាំង​មូល​ត្រូវ​មាន​មោទនភាព​លើ​ខ្លួន​ឯង ​ទើប​អាច​អភិវឌ្ឍ​សមត្ថភាព​ទៅ​មុខ​ទៀត​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ