ទើប​តែ​ចូល​លេង​ UCL ​មួយ​ប្រកួត​ដំបូង Erling Haaland ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្ដាហ៍

  • 2019-09-20 13:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ ១៩​ឆ្នាំ Erling Braut Haaland ត្រូវ​បាន​រើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្ដាហ៍​ នៃ​ព្រឹត្តិការណ៍ UEFA Champions League ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ពេល​ប៉ះ​នឹង​ក្លឹប​បែលហ្សិក​ Genk។

កីឡាករ​នៃ​ក្លឹប​អូទ្រីស​ Salzburg នេះ បាន​ស៊ុត​ Hat-Trick ដោយ​ប្រើ​ពេល​តែ​ ៤៥​នាទី​ដំបូង​ប៉ុណ្ណោះ ក្នុង​ប្រកួត​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដំបូង​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។

Erling Haaland បាន​រក​គ្រាប់​បាល់ ១៧​គ្រាប់​ហើយ ក្នុង​ ៩ប្រកួត​ នៅ​ក្នុង​រដូវ​កាល ២០១៩​/២០​នេះ៕

អាន​បន្ត​៖ ជីវប្រវត្តិ​ត្រួស​ៗ​នៃ ខ្សែ​ប្រយុទ្ធ Erling Braut Haaland

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម