គ្រួសារ និងមិត្តភ័ក្ដិរបស់ Sulli មកជុំគ្នាលាដំណើរនាងជាលើកចុងក្រោយនៅថ្ងៃនេះ
- 2019-10-17 03:14:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារ និងមិត្តភ័ក្ដិរបស់ Sulli មកជុំគ្នាលាដំណើរនាងជាលើកចុងក្រោយនៅថ្ងៃនេះ
ចន្លោះមិនឃើញ
ពិធីបុណ្យសពរបស់តារាចម្រៀង និងសម្ដែងវ័យក្មេង Sulli បានរៀបចំត្រឹមជាលក្ខណៈឯកជនដោយមានការចូលរួមតែគ្រួសារ និងមិត្តជិតស្និទ្ធរបស់នាងប៉ុណ្ណោះនៅថ្ងៃទី ១៧ ខែតុលានេះ។
ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់ Sulli ផលិតកម្ម SM សំណូមពរសុំរៀបចំជាលក្ខណៈឯកជន ប៉ុន្តែខាងសាច់ញាតិរបស់នាង បានស្នើឲ្យរៀបចំជាសាធារណៈវិញ ដើម្បីអាចឲ្យអ្នកគាំទ្រ និងមិត្តរួមការងាររបស់នាងជាច្រើននាក់ មានឱកាសលា និងជូនដំណើរនាងទៅកាន់ទីស្ងប់សុខ។
សមាជិក f(x) រួមមាន Victoria, Amber និង Luna បានមកជុំគ្នាអស់ហើយក្នុងពិធីបុណ្យនេះ ដើម្បីនៅជិត Sulli និងនិយាយពាក្យលាទៅកាន់នាងនៅនាទីចុងក្រោយ។
Amber ដែលមមាញឹកការងារនៅសហរដ្ឋអាមេរិក ខំធ្វើដំណើរពីទីឆ្ងាយ និងប្រកាសផ្អាកគម្រោងចេញស្នាដៃថ្មីភ្លាម ក្រោយឮដំណឹងសោកសៅនៃការបាត់បង់មិត្តរួមក្រុម។ ឯ Victoria ក៏បានឈប់ថតកុននៅចិនពាក់កណ្ដាលទីសិនដែរ ដើម្បីមកចូលរួមបុណ្យ ស្របពេល Luna សុំដកខ្លួនពីការសម្ដែង Musical ដូចគ្នាព្រោះរន្ធត់ចិត្តពេក។
សូមបញ្ជាក់ផងដែរថា Sulli ត្រូវបានគេប្រទះឃើញថាបានស្លាប់នៅផ្ទះរបស់នាង ដោយសារចង ក កាលពីថ្ងៃទី ១៤ ខែតុលា៕