ទំនើបម៉េះ! ចង់ដឹងពីការថែទាំសុខភាព មានអ្នកបើកឲ្យសួរតាមចិត្ត
- 2019-10-19 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនើបម៉េះ! ចង់ដឹងពីការថែទាំសុខភាព មានអ្នកបើកឲ្យសួរតាមចិត្ត
ចន្លោះមិនឃើញ
ក្បាលណាស់ ម៉េចសុខៗឡើងកន្ទួលអញ្ចឹង? មានរឿងជាច្រើនកើតឡើងរាល់ថ្ងៃ ដែលធ្វើឲ្យសុខភាពអ្នកទន់ខ្សោយដោយមិនដឹងខ្លួន ហើយអ្នកមិនដឹងគួរសួរនរណាឲ្យបានច្បាស់លាស់!
ឥឡូវនេះ លែងជាបញ្ហាហើយ! កម្មវិធី “តោះនិយាយពីសុខភាព ឬ Healthtime Talk” មានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Healthogo ដើម្បីផ្តល់ចំណេះដឹង និងព័ត៌មានសំខាន់ៗពាក់ព័ន្ធការថែរក្សាសុខភាព និងការព្យាបាលជំងឺផ្សេងៗ ដោយអ្នកជំនាញ។ កម្មវិធីផ្សាយផ្ទាល់រយៈពេល ៦០នាទីនេះ ចាប់ផ្តើមនៅម៉ោង ១២កន្លះ ហើយបញ្ចប់នៅម៉ោង ១កន្លះរសៀល ៣ដងក្នុងមួយខែ រៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍ទី១ ទី២ និងទី៤។
រាល់សប្ដាហ៍ ទី១ កម្មវិធី Health time Talk នឹងពាំនាំនូវកិច្ចពិភាក្សាអំពីបញ្ហាសុខភាពយ៉ាងស៊ីជម្រៅ និងផ្ដោតលើហានិភ័យប្រឈមទៅនឹងជំងឺនានា ដោយមានការចូលរួមបកស្រាយពីសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗ។
សម្រាប់រាល់សប្ដាហ៍ទី ២ គឺជាកម្មវិធីឆ្លើយសំណួរទាក់ទងនឹងប្រធានបន្តពីសប្តាហ៍ទី១ ដើម្បីបើកឱកាសដល់អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីប្រធានបទ និងមានឱកាសឈ្នះរង្វាន់តាមរយៈការឆ្លើយសំណួរ។
ចំណែក កម្មវិធីផ្សាយផ្ទាល់នៅរាល់សប្ដាហ៍ទី ៤ គឺជាកិច្ចពិភាក្សាស្ដីពីគន្លឹះសុខភាពដែលផ្ដោតលើ ការបរិភោគត្រឹមត្រូវ លំហាត់ប្រាណ និងការរស់នៅប្រចាំថ្ងៃ (Healthy Lifestyle) សម្រាប់ការពារខ្លួនពីជំងឺនានា ដោយមានការចូលរួមបកស្រាយពីអ្នកជំនាញសុខភាព សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗផងដែរ។
តាមរយៈកម្មវិធីផ្សាយផ្ទាល់ “តោះនិយាយពីសុខភាព ឬ Healthtime Talk” បងប្អូននឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន រួមមាន៖ ការសិក្សាស្វែងយល់ពីបញ្ហា និងគន្លឹះសុខភាព យ៉ាងសម្បូរបែប ការប្រឹក្សាយោបល់ ឬ សាកសួរពីបញ្ហាសុខភាពទៅកាន់វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខភាពដោយផ្ទាល់ និងភ្លាមៗ ជាពិសេសគឺការបង្កើនការទំនាក់ទំនងរវាងអ្នកទស្សនា ក៏ដូចជាអ្នកជំនាញសុខភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាមន្ទិលសង្ស័យនានាទាក់ទងនឹងសុខភាព និងការរស់នៅតែម្តង។
ក្នុងនោះ កម្មវិធីទទួលបានការគាំទ្រពីសំណាក់ ស្ករបៀម Coxil កៅអៀកបៃតង Co-Plaster និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព និងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធនឹងសុខភាព សុខមាលភាពផ្សេងទៀតផងដែរ។
ក្នុងរដូវកាលទីមួយនេះ ការផ្សាយផ្ទាល់នឹងផ្ដោតលើសុខភាពម្ដាយ និងទារក សុខភាពស្ត្រី និងសុខភាពផ្នែកបេះដូងដោយមានការចូលរួមពីសំណាក់វាគ្មិនដែលជាសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសដ៏មានបទពិសោធន៍ទៅតាមជំងឺនីមួយៗដូចជា៖
វេជ្ជបណ្ឌិត ហេង វីរដ្ឋ ឯកទេសជំងឺមហារីក និង ជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
លោកស្រីវេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត ឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត
សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
លោកវេជ្ជបណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត
លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប បណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត
លោកស្រីវេជ្ជបណ្ឌិត វន ម៉ាលីស វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ។
ក្រៅពីនោះ ក៏នៅមានការចូលរួមពីសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាបន្តបន្ទាប់ផងដែរ។
ងាយស្រួលតាមដាន បានទាំងចំណេះដឹង បទពិសោធន៍ក្នុងការថែទាំងសុខភាព ព្រមទាំងមានឱកាសទទួលបានកាដូទៀត។
កុំភ្លេច! រង់ចាំតាមដានទាំងអស់គ្នា នៅរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅលើទំព័រហ្វេសប៊ុក Healthogo ចាប់ពីម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។
សម្រាប់ព័ត៌មានបន្ថែម និងការផ្សព្វផ្សាយអាចទាក់ទងតាមរយៈ ៖