អ្នក​ប្រើ​ iPhone ប្ដឹង​ក្រុមហ៊ុន Apple ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្សស្រលាញ់ភេទដូចគ្នា

  • 2019-10-21 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ទូរសព្ទ iPhone ម្នាក់​មក​ពី​ប្រទេស​រុស្សី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស Apple ដោយ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្រលាញ់​ភេទ​ដូច​គ្នា​ដោយ​ប្រយោល។

លោក D. Razumilov បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ដូច​គ្នា ក្រោយ​ពេល​លោក​ត្រូវ​បាន​ផ្ញើ​លុយ​អនឡាញ​ចូល​ក្នុង​កម្មវិធី​ទូទាត់លុយ​​លើ​ទូរសព្ទ​ដែល​លោក​បាន​ដំឡើង​ក្នុង iPhone កាល​ពី​ឆ្នាំ​២០១៧។ ជាក់​ស្ដែង​ លោក​បាន​ទទួល ៦៩ GayCoins ដែល​ជា​លុយ​ម៉្យាង​បង្កើត​ឡើង​សម្រាប់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ពី​អ្នក​ផ្ញើ​រ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់។

នៅ​ក្នុង​សារ​ដែល​ផ្ញើ​លុយ​នេះ​បាន​និយាយ​ថា៖ កុំ​ទាន់​បោះបង់​វា​ចោល ប្រសិន​បើ​អ្នក​មិន​ទាន់​សាក​វា។ ដើម​ចោទ​ខាង​លើ​បាន​ប្រាប់​ខ្លួន​ឯង​ថា៖ ពិត​មែន​ហើយ តែ​ខ្ញុំ​អាច​វិនិច្ឆ័យ​បាន​ដូច​ម្ដេច​បើ​មិន​ទាន់​សាក​ផង​នោះ។ បន្ទាប់​មក​លោក​ក៏​សាក​មាន​មនោសញ្ចេតនា​ជាមួយ​អ្នក​ភេទ​ដូច​គ្នា។

“២​ខែ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​ស្អិត​រមួត​ជាមួយ​អ្នក​ភេទ​ដូច​គ្នា ហើយ​មិន​អាច​ចេញ​ពី​វា​បាន។ នៅ​ពេល​នេះ ខ្ញុំ​មាន​មិត្ត​ប្រុស ហើយ​មិន​ដឹង​ជា​បកស្រាយ​នឹង​ឪពុក​ម្ដាយ​យ៉ាង​ម៉េច​ឡើយ។ ក្រោយ​ពេល​ទទួល​សារ​នោះ ជីវិត​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​អវិជ្ជមាន ហើយ​មិន​អាច​ក្លាយ​ជា​ធម្មតា​វិញ​បាន​ឡើយ” លោក​ឲ្យ​ដឹង។

Apple បាន​ច្រាន​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា តាម​រយៈ​ការ​បំភ្លៃ។ វា​បាន​ប៉ះ​ទង្គិច​ដល់ទស្សនៈ ក៏​ដូច​ជាសតិ​អារម្មណ៍​របស់​ខ្ញុំ” អ្នក​ប្រើ iPhone រូប​នេះ​បន្ថែម។ មេធាវី​របស់​លោក​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​សារ​នេះ​ត្រូវ​បាន​ផ្ញើ​រ​ពី​កម្មវិធី​ភាគី​ទី​៣​ក៏​ដោយ តែ​ក្រុមហ៊ុន​ទូរសព្ទ​នេះ​គួរ​ចេះ​គ្រប់​គ្រង​ប្រព័ន្ធ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​នេះ។

គួរ​បញ្ជាក់​​ថា មេធាវី​របស់​លោក​បាន​ឲ្យ​ដឹង​ថា​លោក​ប្ដឹង​ទារ​សង​ជំងឺ​ចិត្ត១៥៣០០​ដុល្លារ ហើយ​បណ្ដឹង​របស់​លោក​មិន​ទាន់​ដឹង​ថា​អាច​ឈ្នះ​ឬ​​ចាញ់​នោះ​ឡើយ៕

ប្រភព៖ Lucisphilippines   ប្រែសម្រួល៖ Caramel

អត្ថបទថ្មី