​ប៉ះ​ម៉ុងហ្គោលី ​ក៏​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​របស់​កម្ពុជា​ដែរ​

  • 2019-11-14 01:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម៉ុងហ្គោលី ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ។

សម្រាប់​កម្ពុជា​នេះ គឺ​ជា​ការ​កម្ដៅ​សាច់​ដុំ​មួយ​សម្រាប់​ត្រៀម​ទៅ​ប៉ះ​ក្រុម​ហុងកុង ​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ​នេះ។ ​មួយ​វិញ​ទៀត វា​ក៏​ជា​ការ​ប្រកួត​មួយ​ដែល​នឹង​មាន​វត្តមាន​កីឡាករ​លេង​នៅ​ស៊ីហ្គេម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ប្រជែង​យក​កៅអី​ផង​ដែរ។

លោក Felix ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​៖ ​ការ​ត្រៀម​ខ្លួន​របស់​យើង ​លើក​នេះ​ខុស​ពី​លើក​មុន។ យើង​ហ្វឹកហាត់​ជាមួយ​ក្រុម​ដែល​ត្រូវ​លេង​នៅ​ស៊ីហ្គេម​ដែរ។ ​យើង​មាន​កីឡាករ​សរុប​៣៥​នាក់ ​ហ្វឹកហាត់​២​លក្ខខណ្ឌ​ផ្សេង​គ្នា៕

អត្ថបទ៖ ប្រុស យុទ្ធ