ជួយ​​ឲ្យ​ឈ្នះ ២៧-០ ហើយ ក្លឹប​អ៊ីតាលី​មួយ​សម្រេច​បណ្ដេញ​គ្រូ​បង្វឹក​ចេញទៀត​

  • 2019-11-18 13:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Massimiliano Riccini ត្រូវ​បាន​​ក្លឹប​យុវជន​អ៊ីតាលី Invictasauro បណ្ដេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក ទោះ​បី​ជា​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ក្លឹប​បាត​តារាង​ Marina Calcio ក្នុង​លទ្ធផល ២៧-០ ក៏​ដោយ​ក្ដី។

មូលហេតុ​នៃ​ការ​បណ្ដេញ​ចេញ​នេះ​គឺ​ដោយសារ​តែ លោក Riccini បាន​បណ្ដោយ​ឲ្យ​កូន​ក្រុម​របស់​លោក អបអរ​ជ្រុល​ហួសហេតុ ដែល​ធ្វើ​ឲ្យ​ខ្វះ​ការ​គោរព​ដល់​ដៃ​គូ​ប្រកួត នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​បាន​សង្កត់​ធ្ងន់​ថា៖ " គ្រូ​បង្វឹក​មិនមែន​មាន​តួនាទី​ត្រឹម​តែ​បង្វឹក​បច្ចេកទេស​ដល់​ក្រុម​យុវជន​ទេ ប៉ុន្តែ​ថែម​ទាំង​អប់រំ​ឥរិយាបថ​របស់​ពួក​គេ ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ដល់​ក្រុម​ដទៃ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ជា​ច្រើន​របស់​ក្លឹប Marina Calcio បាន​រង​របួស ដែល​បណ្ដាល​ឲ្យ​ក្រុម​ទាំង​បាត់បង់​ស្មារតី​ក្នុង​ប្រកួត នេះ​បើ​យោងតាម​ការ​បកស្រាយ​របស់​សារព័ត៌មាន​មួយ​ចំនួន។

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី