៣ ប្រទេសនៅអាស៊ីអាគ្នេយ៍ មានទីតាំងលើកោះតែមួយ
- 2019-11-19 12:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ប្រទេសនៅអាស៊ីអាគ្នេយ៍ មានទីតាំងលើកោះតែមួយ
ចន្លោះមិនឃើញ
អាស៊ីអាគ្នេយ៍ ចែកចេញជាទីតាំងភូមិសាស្ត្រចំនួន ២ គឺ អាស៊ីអាគ្នេយ៍ដីគោក និងអាស៊ីអាគ្នេយ៍ដីកោះ ដោយចែកគ្នាម្នាក់ ៥ប្រទេស (ដីគោក ៥ប្រទេស និងដីកោះ ៥ប្រទេស)។ ទីតាំងដីកោះនេះ មានកោះរាប់ពាន់ រាប់ម៉ឺន ដែលលាតសន្ធឹងចាប់ពីមហាសមុទ្រឥណ្ឌា រហូតដល់ មហាសមុទ្រប៉ាស៊ីហ្វិក។
ចំណោមកោះទាំងនោះ មានកោះមួយ ដែលជាទីតាំងប្រទេសចំនួន ៣ នៃអាស៊ីអាគ្នេយ៍។ កោះនោះគឺ កោះប័រណេអូ ដែលជាជម្រករបស់ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។
ប្រទេសឥណ្ឌូណេស៊ី កាន់កាប់ដែនកោះនេះច្រើនជាងគេ ដោយគ្រប់គ្រងនៅភាគខាងត្បូង ដែលមានឈ្មោះថា កាលីម៉ាន់តាន់។ រីឯប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេ ចែកគ្នាកាន់កាប់កោះប័រណេអូខាងជើង។
រដ្ឋរបស់សហព័ន្ធម៉ាឡេស៊ីចំនួន ៣ ដែលមានទីតាំងនៅខាងជើងកោះប័រណេអូគឺ សាបា សារ៉ាវ៉ាក់ និងលូបាន។ រដ្ឋទាំងបីនេះ ត្រូវបានគេឲ្យឈ្មោះថា ម៉ាឡេស៊ីខាងកើត។
ចំណែកឯទឹកដីប្រ៊ុយណេទាំងមូលមានទីតាំងនៅខាងជើងកោះនេះ។
កោះប័រណេអូ មានសក្ដានុពលយ៉ាងខ្លាំង ទាំងប្រព័ន្ធជីវចម្រុះ ក៏ដូចជារ៉ែមួយចំនួនដូចជា ប្រេងកាត និងឧស្ម័នធម្មជាតិផងដែរ៕