តិចនិកប្រូម៉ូតខ្លួនឯង១ក្បាច់នេះ ទោះគ្មានបទពិសោធ ក៏អាចរកការងារល្អបាន(វីដេអូ)
- 2019-11-20 04:08:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកប្រូម៉ូតខ្លួនឯង១ក្បាច់នេះ ទោះគ្មានបទពិសោធ ក៏អាចរកការងារល្អបាន(វីដេអូ)
ចន្លោះមិនឃើញ
តែងតែលឺគេនិយាយថា គ្មានបទពិសោធធ្វើការ មិនអាចរកការងារបាន អ៊ីចឹងមែនអត់?
តាមពិតទៅ ការស្វែងរកការងារដែលល្អ ការងារដែលយើងស្រឡាញ់ បើទោះបីគ្មានបទពិសោធ មិនជាពិបាកណាស់ណាទេ អ្វីដែលសំខាន់នោះ យើងត្រូវចេះបង្កើតចំណុចលេចធ្លោ ជាចំណុច Unique ជាងគេ ដែលគេហៅថា Personal Brand ឬជាម៉ាកយីហោខ្លួនឯង។
អ្វីទៅជា Personal Brand? វាជាការបង្កើតចំណាប់អារម្មណ៍លើខ្លួនយើង លើអ្វីដែលយើងអាចធ្វើបាន លើអ្វីដែលធ្វើឲ្យខ្លួនយើងមានតម្លៃក្នុងភ្នែកអ្នកដទៃ និងកសាងបណ្ដាញជាមួយមនុស្សនៅជុំវិញខ្លួន ដែលវាមិនខុសអ្វីពីការលក់ផលិតផលនោះទេ ប្រសិនបើផលិតផលមានគុណភាព និងទាក់ទាញ នោះប្រាកដជាមិនខ្វះអ្នកទិញឡើយ។ ដើម្បីកាន់តែច្បាស់ពីតិចនិកប្រូម៉ូតខ្លួនឯង ឈានទៅរកការងារដែលពេញចិត្ត ដោយគ្មានបទពិសោធ សូមទស្សនាវីដេអូពន្យល់បន្ថែមនៅក្នុងកម្មវិធី Let's Think មានផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក នៅលើហ្វេសបុកផេក Sabay News Social ៖