Man Utd ឲ្យ​ Ashley Young ចាកចេញ​ពី​ក្លឹប​នៅ​ចុង​រដូវ​កាល​​

  • 2019-12-17 02:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​អាជីព​បាល់ទាត់​របស់​ Ashley Young ឈាន​ដល់​ផ្លូវ​បំបែក​ហើយ​ជាមួយ​ Manchester United ក្រោយ​ក្លឹប​អនុញ្ញាត​ឲ្យ​រូប​គេ​ចាកចេញ​នៅ​ចុង​រដូវ​កាល​នេះ។​

អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ ធ្លាក់​ទៅ​​លេង​តំបន់​​​ការពារ​រូប​នេះ​ បាន​បាត់បង់​ជម្រើស​ដំបូង​ក្រោយ​វត្តមាន​យុវជន​វ័យ​១៩​ឆ្នាំ​ Brandon Williams កំពុង​ឡើង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍។​ Young តែង​រង​ការ​រិះគន់​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​រាល់​ពេល​ក្លឹប​ទទួល​លទ្ធផល​ស្មើ​ ឬ​ចាញ់​ម្ដងៗ​ដោយ​សារ​រូប​គេ​មាន​វ័យ​កាន់​តែ​ចាស់​ និង​លែង​ល្អ​ដូច​មុន។​​

កីឡាករ​សញ្ជាតិ​អង់គ្លេស​ឈាន​ចូល​ដល់​វ័យ​៣៤​ឆ្នាំ​ហើយ និង​ស៊ី​ថ្លៃ​ដល់​​១​សែន​ផោន​នៅ​ Old Trafford ដូច្នេះ​ក្លឹប​សម្លឹង​ការ​កាត់​បន្ថយ​ចំណាយ​ដើម្បី​យក​កីឡាករ​ថ្មី​មក​ជំនួស​សម្រាប់​រដូវ​កាល​ក្រោយ៕

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី