Young វីរបុរស Man Utd នឹងចាកចេញពីក្លឹបនៅចុងរដូវកាល
- 2020-01-09 02:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Young វីរបុរស Man Utd នឹងចាកចេញពីក្លឹបនៅចុងរដូវកាល
ចន្លោះមិនឃើញ
Ashley Young នឹងចាកចេញពី Manchester United ទៅចូលរួមជាមួយ Inter Milan នៅពេលកុងត្រារបស់គេចប់ចុងរដូវកាលនេះ។
ខ្សែការពារវ័យ៣៤ឆ្នាំពីដំបូងចង់ចាកចេញនៅខែមករានេះប៉ុន្តែ United នៅមិនទាន់សម្រេចពីការផ្ទេររបស់គេនៅឡើយ។ Young ដែលលេងបាន២៦១ប្រកួតឲ្យក្លឹបគ្មានជម្រើសនោះទេក្នុងការប្រកួត League Cup ដែលបិសាចក្រហមចាញ់ Manchester City ៣-១ នៅទឹកដីខ្លួនឯង។
កីឡាករសញ្ជាតិអង់គ្លេសចូលរួមជាមួយ United ដោយផ្ទេរពី Aston Villa ក្នុងឆ្នាំ២០១១ ហើយធ្លាប់រួមចំណែកជួយក្លឹបឈ្នះពាន Premier League, Europa League, FA Cup និង League Cup ជាដើម៕