Solskjaer ប្រកាសពីសមាសភាពប្រធានក្រុមថ្មី ជំនួស Young ក្រោយមានអនាគតស្រពិចស្រពិល
- 2020-01-17 11:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer ប្រកាសពីសមាសភាពប្រធានក្រុមថ្មី ជំនួស Young ក្រោយមានអនាគតស្រពិចស្រពិល
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United នៅក្នុងថ្ងៃនេះដែរ បានប្រកាសថា ខ្សែការពារអង់គ្លេស Harry Maguire នឹងក្លាយជាប្រធានក្រុមទី១ ជំនួសខ្សែការពារស្លាប Ashley Young។
លោក Ole បាននិយាយថា៖ " Harry កំពុងតែពាក់ស្លាកប្រធានក្រុម ហើយនឹងពាក់រហូត។ ខ្ញុំមិនភ្ញាក់ផ្អើលទេ តែខ្ញុំពេញចិត្តនឹងសមត្ថភាពក្នុងការដឹកនាំរបស់គេទេ " ។
លោកបានបន្តថា៖ " […] គេជាផ្នែកមួយក្នុងក្រុម ដែលមានវ័យក្មេងៗនេះ។ Young, De Gea និង Rashford សុទ្ធតែធ្លាប់ពាក់ហើយ ដូច្នេះពេលនេះចាប់ផ្ដើមដល់ពេលរបស់ Maguire ហើយ " ។
ខ្សែការពារ Maguire ទើបតែមកដល់ក្លឹប Manchester United នៅឆ្នាំ២០១៩នេះ ដោយបានលេងបាន ២២ប្រកួតហើយ។ ចំពោះ Young វិញ ត្រូវបានល្ហិចល្ហៀងថា ព្រមព្រៀងផ្លាស់ទៅកាន់ក្លឹបអ៊ីតាលី Inter Milan៕