Haaland បន្ត​ស៊ុត​បញ្ចូល​ទី​ទៀត នៅ​ប្រកួត​ទី២ ឲ្យ Dortmund

  • 2020-01-25 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ន័រវែស Eric Braut Haaland បន្ត​ស៊ុត​បាន​ ២គ្រាប់ នៅ​ក្នុង​ប្រកួត​ទី២ ឲ្យ​ក្លឹប​ Borussia Dortmund ដែល​លេង​ប៉ះ​នឹង​ក្លឹប Koln ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់។

កីឡាករ​រូប​នេះ​មិន​ទាន់​ចាប់​ផ្ដើម​ក្នុង​ជម្រើស​ ១១​ ដំបូង​នោះ ដោយ​ផ្លាស់​ចូល​នៅ​នាទី​ទី៦៥ ជំនួស​ប្អូន​ប្រុស​របស់​ខ្សែ​ស្លាប​បែលហ្សិក​ Eden Hazard កីឡាករ Thorgan Hazard។

១២នាទី​ក្រោយ​មក Haaland បាន​ស៊ុត​ចូល​មួយ​គ្រាប់ ដោយ​បាល់​លង​ចេញ​ពី​ដៃ​អ្នក​ចាំ​ទី ខណៈ​គ្រាប់​បាល់​ទី២ គឺ​គ្រាប់​បាល់​ស្អាត​មែន​ទែន​ ដោយ​អូស​ដាច់​អ្នក​ចាំ​ទី ហើយ​ស៊ុត​ចេញ​ពី​ដំបូល​ទូក​តែ​ម្ដង។

  • បញ្ចប់​ការ​ប្រកួត​ Dortmund ៥-១ Koln៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​ (គ្រាប់​បាល់​ Haaland ចាប់​ផ្ដើម​ក្នុង​នាទី​ទី៤)៖

អត្ថបទ៖ ហ៊ីម រស្មី