​ក្រុម​អ៊ីរ៉ង់ ​ទំនង​មិន​អាច​មក​ប្រកួត​នៅ​កម្ពុជា​បាន​ទេ ព្រោះ​កត្ដា​នេះ​

  • 2020-03-02 09:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​នឹង​ត្រូវ​មក​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2020 ​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

​យ៉ាងណាមិញ ​ប្រភព​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់ ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ទល់​កម្ពុជា ​អាច​នឹង​មិន​កើត​ឡើង​បាន​ឡើយ ត្បិត​អី​អ៊ីរ៉ង់​កំពុង​ជួប​បញ្ហា​ផ្ទុះ​ការ​រាលដាល​មេរោគ Corona ឬ Covid-19 ​ខ្លាំង​។ លីគ​ក្នុង​ប្រទេស​នេះ បាន​ផ្អាក​បាត់​ទៅ​ហើយ ខណៈ​ដែល​ព្រំប្រទល់​ក៏​បាន​បិទ​មិន​ឱ្យ​ចេញចូល​ផង​ដែរ។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​របស់​អ៊ីរ៉ង់​មក​កម្ពុជា ​នឹង​មាន​បញ្ហា​មិន​ខាន ព្រោះ​មិន​មាន​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​តែ​ម្ដង​នោះ​ទេ។

រំលឹក​ថា​ក្រុម​កម្ពុជា ​ត្រូវ​សងសឹក​អ៊ីរ៉ង់​វិញ​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​នៅ​កីឡដ្ឋាន​អូឡាំពិក ស្រប​ពេល​ជើង​ទី​១​កន្លង​ទៅ ​អ៊ីរ៉ង់​លត់​គោ​ព្រៃ​ធ្ងន់​ជើង ​ដល់​ទៅ​១៤-០ ​ឯ​ណោះ។ ​ក្រោយ​ពី​ឈ្នះ​កម្ពុជា​ហើយ អ៊ីរ៉ង់​បែរ​ជា​ធ្វើ​មិន​បាន​ល្អ​ទៅ​វិញ ​ដោយ​បច្ចុប្បន្ន​នេះ​ពួកគេ​នៅ​លេខ​៣​ក្នុង​ពូល C ​៤​ប្រកួត ​មាន​ត្រឹម​៦​ពិន្ទុ៕

ប្រភព៖ Twitter   អត្ថបទ៖ ប្រុស យុទ្ធ