ក្នុងមួយថ្ងៃ! អ៊ីតាលីព្យាបាលអ្នកជំងឺឲ្យជាសះស្បើយជាង ១ ៥០០នាក់ កើនឡើងខ្លាំងមិនធ្លាប់មាន

  • 2020-03-31 01:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺ​សរុប​ចំនួន ១ ៥៩០​នាក់ ត្រូវ​បាន​រាយការណ៍​ថា​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូរ៉ូណាវីរុស​នៅ​ទូ​ទាំង​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​អ៊ីតាលី​ឲ្យ​ដឹង​ថា នេះ​ជា​ការ​កើន​ឡើង​ខ្លាំង​នៃ​អ្នក​ព្យាបាល​​ជា​សះ​ស្បើយ ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​វីរុស​ផ្ទុះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ថ្ងៃ ២១​ខែ​កុម្ភៈ​កន្លង​មក។ មក​ទល់​ពេល​នេះ អ្ន​កឆ្លង​ជំងឺ​សរុប​ក្នុង​ប្រទេស​អ៊ីតាលី​​មាន ១០១ ៧៣៩​ករណី ក្នុង​នោះ ៣ ៩៨១នាក់ ស្ថិត​ក្នុង​បន្ទប់ ICU។

គួរ​បញ្ជាក់​ថា អ៊ីតាលី​ជា​ប្រទេស​ទី​ពីរ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​បន្ទាប់​ពី​ចិន ដោ​យជំងឺ Covid-19 នេះ បាន​ឆក​យក​ជីវិត​មនុស្ស ១១ ៥៩១​នាក់​ហើយ​នៅ​ទូទាំង​អ៊ីតាលី៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី