ប្រកួតប្រជែង​សរសេរ​កម្មវិធី​អនឡាញ​ ស្វែង​រក​ដំណោះស្រាយ លើបញ្ហាជំងឺកូវីដ១៩ នៅកម្ពុជា

  • 2020-03-31 08:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Online Hackathon ត្រូវបានដាក់ឲ្យ​ដំណើរការ គោលបំណងប្រមូលផ្ដុំសហគមន៍ ដើម្បីចូលរួមប្រកួតប្រជែងសរសេរកម្មវិធីអនឡាញ ក្នុង​ការ​ស្វែងរកដំណោះស្រាយស្របពេលដែលប្រទេសកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ ឲ្យឈ្មោះ​ថា "HacKHthecrisis"

តាមរយៈកម្មវិធីនេះ ក្រុមចូលរួមទាំងអស់នឹងចូលរួមបង្កើត​ដំណោះស្រាយ និងគំនិតចាប់ពីដំណាក់កាលដំបូង ក្នុងរយៈពេលដ៏ខ្លីមួយ។ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជា។

រូបតំណាង /ប្រភព៖ HacKHthecrisis

***អ្វីទៅជា Hackathon?***

ក្នុងកម្មវិធី Hackathon, អ្នកចូលរួម នឹងរួមគ្នាដើម្បីបង្កើតគំនិត និងដំណោះស្រាយ ចាប់ពីដំណាក់កាលដំបូងក្នុងរយៈពេលដ៏ខ្លីមួយ។ ក្នុងពេលចុងសប្ដាហ៍ យើងសង្ឃឹមនិងជឿជាក់ថាយើងទាំងអស់គ្នា នឹងអាចចូលរួមស្វែងរកគំនិតដ៏ល្អមួយ ដែលអាចចូលរួមឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅប្រទេសកម្ពុជារបស់យើង។

កម្មវិធី HacKHthecrisis និងចាប់ផ្ដើមពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០។

កម្មវិធី Hackathon កំពុងស្វែងរកគំនិតផ្សេងៗ ដែលនឹង៖

●អាចធ្វើជាគំរូ (Prototype) ក្នុងរយៈពេល ៤៨ ម៉ោង ដែលទាក់ទងនឹងការជួយដោះស្រាយបញ្ហាជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា

●ជួយសង្គ្រោះជីវិតមនុស្ស អាជីវកម្ម និង សហគមន៍

●ជួយស្ដារប្រទេសកម្ពុជាក្រោយពេលវិបត្តិបានបញ្ចប់

សូមស្វាគមន៍អ្នកទាំងអស់គ្នាចូលរួម និងស្វែងរកដំណោះស្រាយដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលដែលមានវិបត្តិ កូវីដ១៩ នេះ។

រូបតំណាង /ប្រភព៖ HacKHthecrisis

ចង់ចូលរួមមែនទេ? នេះជារបៀបក្នុងការចូលរួម៖

●ដាក់ស្នើបញ្ហា រឺ គំនិតរបស់អ្នក៖ ដាក់ស្នើអំពីបញ្ហា ដែលអ្នកជួបប្រទះដោយផ្ទាល់ រឺ កើតឡើងក្នុងសហគមន៍របស់អ្នកទាក់ទងនឹងជំងឺកូវីដ១៩ ឬ ក៏អាចដាក់ស្នើគំនិតរបស់អ្នកដែលអ្នកគិតថានឹង អាចជួយដោះស្រាយបញ្ហានេះក្នុងសង្គមរបស់យើងបាន។

ការដាក់ស្នើបញ្ហា រឺ គំនិតរបស់អ្នកអាចធ្វើបានដោយសេរី ។ អ្នកក៏អាចដាក់ស្នើអំពីបញ្ហា រឺ គំនិតរបស់អ្នកដោយមិនចាំបាច់ចូលរួមក្នុងកម្មវិធី Hackathonបាន។

●តោះបង្កើតដំណោះស្រាយដោយប្រើបច្ចេកវិទ្យាជាមួយគ្នា! ដាក់ពាក្យចូលរួមក្នុងកម្មវិធី Hackathon ដោយបង្កើតក្រុម ជាមួយនឹងគំនិត ដើម្បីបង្កើតជា គំរូ Prototype នៃដំណោះស្រាយក្នុងរយៈពេល ៤៨ ម៉ោង សម្រាប់សហគមន៍របស់អ្នក។

●ក្លាយជាអ្នកណែនាំ (Mentor)៖ ធ្វើការជាមួយក្រុមនីមួយៗដោយធ្វើការណែនាំ និងជួយផ្ដល់ជាមតិយោបល់ ដើម្បីជាជំនួយដល់ការបង្កើតគំរូ Prototype របស់ក្រុមនីមួយៗ។

●ចូលរួមឧបត្ថម្ភគំនិត ឬ គម្រោង៖ ចូលរួមឧបត្ថម្ភគំនិតដែលអ្នកគិតថាអាចផ្ដល់ជាដំណោះស្រាយមានប្រសិទ្ធភាពក្នុងការអនុវត្តន៍នៅតាមសហគ្រាស ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នក្រសួងនានា។

ការឧបត្ថម្ភអាចប្រព្រឹត្តទៅបានជាថវិកា ការផ្ដល់ជំនួយបុគ្គលិកដើម្បីអភិវឌ្ឍដំណោះស្រាយ ឬក៏ជាការបន្តចូលរួមបែបទម្រង់ផ្សេងៗ។ អ្នកក៏​អាចបង្ហាញពីការចាប់អារម្មណ៍បាននៅទីនេះសម្រាប់ព័ត៍មានបន្ថែម។

ចូលរួមជាមួយពួកយើងតាមរយៈតំណខាងក្រោម៖

●អ្នកចូលរួម (Participants)៖ bit.ly/myHacKH

●អ្នកណែនាំ (Mentors)៖ bit.ly/mentorHacKH

●ការផ្តល់ជាគំនិត ឬ ប្រាប់ពីបញ្ហាដែលអ្នកជួបប្រទះគឺ៖ bit.ly/challengeHacKH

●ចូលរួមជាដៃគូឧបត្ថម្ភគាំទ្រក្រោយកម្មវិធី (ជាថវិកា ជាធនធានមនុស្ស ជាដើម)៖ bit.ly/supportHacKH

កម្មវិធីនេះផ្ដួចផ្ដើមដោយ Impact Hub Phnom Penh, ក្រុមហ៊ុនបច្ចេកវិទ្យា Slash និងវិទ្យាស្ថានជាតិ NIPTICT ហើយកម្មវិធីនេះនឹងធ្វើឡើងលើ អនឡាញផ្ទាល់តែម្ដង ដូច្នេះគ្រប់គ្នានៅទូទាំងប្រទេសអាចចួលរួមជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩ នៅប្រទេសកម្ពុជារបស់យើង។ កម្មវិធី HacKHthecrisis គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Hackathon៖

●តាមដានលើ Facebook Page/hackhthecrisis

●Facebook Event ចុច​ទីនេះ

●តាមរយៈវិបសាយ៖ hackhthecrisis.com

●បំពេញព័ត៌មាន bit.ly/GetUpdateHacKH ដើម្បីទទួលបានព័ត៌មានថ្មីពីកម្មវិធី

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង:

1.Impact HUB Phnom Penh គឺ Olivia Hough | olivia.hough@impacthub.net

2.Slash គឺ Pisethneat Pich (Nick) | nick@slash.co

3.NIPTICT លោក Be Chantra | chantra.be@niptict.edu.kh

អត្ថបទថ្មី