មក​ដឹង​តម្លៃ​​កីឡាករ​សរុបក្លឹប​៦ក្នុង​លីគ​ធំ​៣ ដែល​នឹង​អាច​ខាត​បង់​អំឡុង​ Covid-19

  • 2020-03-31 09:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាល់​ទាត់លើពិភពលោក​ត្រូវ​បាន​ផ្អាកជាបណ្ណោះអាសន្ន ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​ Covid-19 ដោយ​កីឡាករ​ទាំង​អស់របស់​ក្លឹប​នីមួយៗ ​ត្រូវ​បាន​ដាក់​នៅ​​ដាច់​ដោយឡែក​ពី​គ្នា ល្គឹក​ណា​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ចំណែក​ឯ​​ក្លឹប​ប្រឈម​នឹង​អត់​ចំណូល តាម​រយៈ​ការ​លក់​សំបុត្រ ការ​ផ្សាយ​តាម​ទូរទស្សន៍ និង​​ម្ចាស់ Sponsor ជាដើម។ យ៉ាងណាខាង​ក្រោម​នេះ Sabay នឹង​បង្ហាញ​ប្រិយមិត្ត​អំពី​តម្លៃ​កីឡាករ​សរុប​របស់​ក្លឹប​​ ៦ ក្នុង​លីគ​ធំ​ ៣ ដែល​អាច​នឹង​ខាត​បង់ច្រើន ក្នុង​អំឡុង​រដូវ​កាល​​ដោះដូរ​កីឡាករ​​នា​រដូវ​ក្ដៅ​ខាង​មុខ ក្រោយ​ផ្ទុះ​ជំងឺ​ Covid-១៩។ ​

នៅលីគអេស្ប៉ាញ LaLiga ក្លឹប​យក្ស Barcelona ប្រឈម​ការ​ខាត​បង់​ខ្លាំង​ជាងគេ។ ថ្ងៃ​ទី​១១ ខែ​មីនា តម្លៃ​កីឡាករ​សរុប​របស់​ក្លឹប​ជា​មធ្យម​​មាន​​ប្រហែល ១.០៤ ពាន់​លាន​ផោន នឹង​ធ្លាក់​មក​ត្រឹម ៧១៥ លាន​ផោន ខាត់​បង់ ៣៣០​ លាន​ផោន​ នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​​មិថុនា​ខាង​មុខ​។

ក្រុមស្ដេច-ស Real Madrid ជា​ក្លឹប​ខាត​បង់ច្រើន​លំដាប់​​ទី​២។ កីឡាករ​របស់​ពួកគេ​មាន​តម្លៃ​រួម ៩៧៨​ លាន​ផោន អាចធ្លាក់​មក​ត្រឹម ៦៦៧​ លាន​ផោន​ខាតបង់ ៣១១​លាន​ផោន។

ចំណែក​នៅលីគអាល្លឺម៉ង់ Bundesliga ក្លឹប Bayern នា​ពេល​ខាង​មុខ​អាច​ធ្លាក់​ពី ៧១៩​ លាន​ផោនមក​ត្រឹម​ ៤៨២​ លាន​​ផោន​ខាតបង់​ ២៣៧លាន​ផោន។

នៅ​លីគអង់គ្លេស Premier League ក្លឹបមេឃខៀវ Manchester City អាច​នឹង​ខាត​បង់ ៤១២​ លាន​ផោន ច្រើន​បំផុត​នៅ​អឺរ៉ុប ដោយ​តម្លៃ​កីឡាករ​របស់​ពួកគេ​សរុប អាចធ្លាក់​ចុះ​ពី ១,២ ពាន់​លាន​ផោន មក​ត្រឹម​ ៨៤៤​ លាន​ផោន។

ក្លឹបហង្សក្រហម Liverpool ខាត​បង់ ៣១៤​ លាន​ផោន អាចធ្លាក់​ពី​ ១,២៥​ ពាន់​លាន​ផោន​ មក​ត្រឹម ៩៣៦​ លាន​ផោន។ Manchester United អាច​នឹង​ត្រូវ​ខាតបង់ ២៦១​ លាន​ផោន ដោយ​អាចធ្លាក់​ពី​ ៨៩៦​ លាន​ផោន​មក​ត្រឹម ៦៣៦​ លាន​ផោន។

តម្លៃ​ខ្លួន Paul Pogba របស់ Manchester United អាច​ធ្លាក់​ចុះ​ពី ៥៨​ លាន​​ផោន​មក​ត្រឹម ៣១​ លាន​ផោន បើ​សិន​កីឡាករ​បារាំង ចេញ​ពី​បិសាច​ក្រហម​​អំឡុង​ពេល​ផុត​កុងត្រា​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ