ធ្លាប់ទេ? តម្រង់ជួរចាំបង់វិក្កយបត្រ ឥលូវមកដឹង ៣វិធីជួយអ្នកឲ្យលែងបង់ថ្លៃ ទឹក ភ្លើង សំរាម យឺតទៀតហើយ

  • 2020-03-31 11:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ប្រើទឹក ភ្លើង និងសេវាសំរាមរាល់ថ្ងៃមែន តែខែខ្លះរវល់ខ្លាំង ស្ទើរភ្លេចបង់ថ្លៃសេវាសំខាន់ទាំងបីនេះឲ្យទាន់ពេលវេលាទៅហើយ។ បើឃើញវិក្កយបត្រភ្លាមទុកសិន ចាំបង់នៅពេលក្រោយនោះ ភាគច្រើនដឹងតែភ្លេចបង់តែម្តង។

តោះ! មកដឹង ៣ វិធីជួយអ្នកសម្រួលរឿងយឺត ឬ ភ្លេចបង់ ដូចខាងក្រោម ៖

. ពិនិត្យមើលក្នុងប្រអប់សំបុត្រដើម្បីច្បាស់ថាអ្នកបានទទួលវិក្រយបត្រទឹក ឬ ភ្លើងដើម្បីជៀសវាងការបាត់បង់ ឬភ្លេច។

. ពិនិត្យមើលកាលបរិច្ឆទផុតកំណត់បង់វិក្កយបត្រ និងដាក់កម្មវិធីរំលឹក ( alert ) ក្នុងទូរស័ព្ទរាល់ខែថ្មី ឲ្យដឹងថាដល់ដល់ពេលត្រូវបង់ថ្លៃសំរាម ទឹក ឬ ភ្លើង ជៀសវាងភ្លេចបង់ ត្រូវគេផ្តាច់សេវា និងផាកពិន័យ ។

. ជ្រើសរើសវិធីសាស្ត្រទូទាត់វិក្កយបត្រដែលមានសុវត្ថិភាព ងាយស្រួល ហើយចំណេញពេលវេលា ដែលវិធីសាស្ត្រទាំងនោះរួមមានដូចជា ការប្រើប្រាស់កម្មវិធីទូទាត់របស់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្សេងៗទៀតជាដើម។ ក្នុងនោះដែរ អេ អឹម ខេ (AMK) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយ ក៏បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ (AMK Mobile App) ដើម្បីឲ្យអតិថិជនធ្វើការទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម បញ្ចូលលុយទូរស័ព្ទ ក៏ដូចជាទូទាត់ទំនិញផ្សេងៗផងដែរ។

ជាមួយគ្នានោះ អតិថិជនក៏អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ ដើម្បីត្រួតពិនិត្យសាច់ប្រាក់បានគ្រប់ពេលវេលា ក៏ដូចជា វេរលុយទៅសាច់ ញាតិ និងមិត្តភក្តិ នៅគ្រប់កន្លែងទូទាំងប្រទេសបានយ៉ាងងាយស្រួល រហ័ស និងមានទំនុកចិត្តបំផុត។

លោកអ្នកក៏អាចទាញយកកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ (AMK Mobile App) នៅទីនេះ http://onelink.to/ss87zk ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ 023 220 202/ 1800 200 200

សូមទស្សនាវីដេអូនេះ ដើម្បីឲ្យដឹងថាអ្នកអាចធ្វើអ្វីខ្លះជាមួយកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ (AMK Mobile App) ៖

អត្ថបទ៖ លីដា