តារា​ល្បី​ៗ​ខ្មែរ​ប្រកួត​បញ្ចេញ​រូប​ពី​កុមារ​ៗ​រៀង​ខ្លួន ខ្លះ​មើល​ទៅ​ស្អាត​តាំង​ពី​តូច​ៗ តែ​ខ្លះ​ក៏​មិន​បាច់​និយាយ​ដែរ

  • 2020-04-06 06:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ តារា​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់ បាន និង​កំពុង​ចូល​រួម​លេង​ល្បែង​ថ្មី​មួយ ដោយ​បង្ហាញ​ពី​រូប​ភាព​របស់​ខ្លួន​ពី​កុមារភាព ហៅ​ថា "Challenge” ហើយ​ជាក់​ស្ដែង​ឃើញ​មាន​សិល្បករ​ខ្មែរ​ជា​ច្រើន​បាន​ចូល​រួម​បញ្ចេញ​រូប​ភាព​ពី​កុមារភាព ដែល​ខ្លះ​ស្អាត​តាំង​ពី​ក្មេង​តែ​ម្ដង។

ល្បែង​នេះ "Challenge” បាន​ចូល​មក​កម្ពុជា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ពេល​នោះ​គេ​ស្គាល់​ដំបូង​តាម​រយៈ​ល្បែង​ចាក់​ទឹក​កក ឬ Ice Bucket Challengeហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​យក​មក​លេង​ជា​បន្តបន្ទាប់​ក្នុង​ចង្កោម​យុវវ័យ ពិសេស​សិល្បករ​ខ្មែរ។ កាល​ពី​ឆ្នាំ​ទៅ ល្បែង​នេះ សិល្បករ​ខ្មែរ​បាន​យក​​លេង​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​។

មក​ដល់​ឆ្នាំ ២០២០ ល្បែង​ល្បី​នេះ ក៏​ត្រូវ​បាន​សិល្បករ សិល្បការិនី​ខ្មែរ​យក​មក​លេង​ជា​ថ្មី​ទៀត។ យ៉ាង​ណា​គេ​មិន​ដឹង​ឡើយ​ថា សិល្បករ​រូប​ណា​ជា​អ្នក​ចាប់​ផ្ដើម​មុន។ ប៉ុន្តែ​អ្វី​ដែល​បាន និង​កំពុង​ចាប់​អារម្មណ៍​នោះ គឺ​ថា​មាន​សិល្បករ សិល្បការិនី​ខ្មែរ​កាន់​តែ​​ច្រើន​ឡើង​ៗ បាន​មក​ចូល​រួម​លេង​ល្បែង​នេះ តាម​រយៈ​ការ​ហៅ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ ហើយ​ចំនួន​អាច​នឹង​កើត​ជា​រៀងរាល់​ថ្ងៃ។

តើ​សិល្បករ​ខ្មែរ​ណា​ខ្លះ​បាន​ចូល​រួម​ល្បែង​ខាង​លើ ហើយ​អ្នក​ណា​ស្អាត​តាំង​ពី​កុមារ​មក? តោះ...តាម​ដាន​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា