កីឡាករ Juventus ដឹក​អំណោយ​ដោយ​ផ្ទាល់ ដើម្បី​ចែក​ប្រជាជន​ប្រេស៊ីល​អំឡុង​កូវីដ-១៩

  • 2020-04-08 11:49:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល​កីឡាករ Douglas Costa បាន​ដឹក​អំណោយ​ ដាក់​ពេញ​ឡាន​របស់​ខ្លួន​ ដើម្បី​ទុក​ចែក​ប្រជាជន​ប្រេស៊ីល​ក្រីក្រ អំឡុង​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

ក្នុង​រូបថត​ជាមួយ​ម្ដាយ និង​មិត្ត​ស្រី គេ​សង្កេត​ឃើញ​អំណោយ ដែល​មាន​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ ពេញ​ណែន​ក្នុង​ឡាន​តែ​ម្ដង។ បង្ហោះ​រូប​ក្នុង​បណ្ដាញ​សង្គម​ កីឡាករ​រូប​នេះ​បាន​សរសេរ​ថា៖ យើង​នៅ​តែ​មាន​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ ទោះ​ជា​ថ្ងៃ​នេះ​មាន​វិបត្តិ​ដ៏​ធំ​ក៏​ដោយ។

Costa ស្ថិត​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន ដែល​ Juventus អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ស្រុក​កំណើត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រេស៊ីល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​សរុប ១៤,០៤៩​ករណី និង​ជា​តែ​ ១២៧នាក់​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី