Mourinho និង​កីឡាករ​ Spurs មួយ​ចំនួន​ទៀត​បាន​ល្មើស​បម្រាម​ទាក់ទង​នឹង​កូវីដ

  • 2020-04-08 13:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Jose Mourinho អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur និង​កីឡាករ​មួយ​ចំនួន​ទៀត​ក្នុង​ក្លឹប​របស់​លោក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅក្នុង​សួន​មួយ​នៅ​ឯ​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ការ​ទៅ​លំហែ​កាយ​របស់​លោក​ Mourinho និង​កីឡាករ​ Spurs​ មួយ​ចំនួន​ទៀត​ នៅ​ឯ​សួន​មួយ​នៅ​ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​នៅ​ខណៈ​ពេល​នេះ​គឺ​ ជា​ការ​ប្រព្រឹត្ត​សកម្មភាព​មួយ​ដែល​​ផ្ទុយ​ពី​បម្រាម​របស់​រាជរដ្ឋាភិបាល​អង់គ្លេស​ក្នុង​ការ​ទប់ស្កាត់​កូវីដ​-១៩។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ អ្នកចាត់ការរូប​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា​លោក​និង​ កីឡាករ​មួយ​ចំនួន​ទៀត​របស់​លោក​ពិត​ជា​បាន​ធ្វើ​បាន​ខុស​ទៅ​បម្រាម​របស់​រដ្ឋាភិបាល​ពិត​ប្រាកដ​មែន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នា​ពេល​ថ្មីៗ​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​ប្រទេស​អង់គ្លេសកើន​រហូត​ទៅ​ដល់​ ៥៥,២៤២​ករណី​ ស្លាប់​ ៦,១៥៩​ករណី​ និង​ជា​សះស្បើយ​ទើប​តែ​ ១៣៥​ករណី​ប៉ុណ្ណោះ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី