Llorente ​​លក់​អាវ​ដែល​​ទាត់​ចូល​​​២​គ្រាប់​ទម្លាក់​ Liverpool ក្រោម​ហេតុផល​សំខាន់​មួយ

  • 2020-04-15 03:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប Atletico Madrid កីឡាករ Marcos Llorente បាន​លក់​អាវ​ដែល​គេ​ទាត់​ចូល​ក្រុម​ Liverpool ២​​គ្រាប់ ដើម្បី​រៃអង្គាស​​ប្រាក់​​ជួយ​អេស្ប៉ាញ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ ​​

កីឡាករ​វ័យ​​២៥​ឆ្នាំ​​បាន​ប្ដូរ​ចូល​នៅ​វគ្គ​ទី​ពីរ​ក្នុង​កីឡដ្ឋាន Anfield រក​បាន​២​គ្រាប់ និង​ Assist ១​គ្រាប់ ជួយ Atletico ឈ្នះ​ហង្សក្រហម ៣-២ ពាន Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ។ សរុប​ទាំង​ពីរ​ជើង Atletico ឈ្នះ​ ៤-២។

Llorente បាន​បរិច្ចាគ​អាវ​របស់​ខ្លួន​ទៅ​ឲ្យ​មូលនិធិ​មួយ ដែល​កំពុង​ជួយ​​អេស្ប៉ាញ​ពី​ជំងឺ​រាតត្បាត។ អាវ​មួយ​នោះ​ត្រូវ​បាន​គេ​ទិញ​ក្នុង​តម្លៃ​៨ ១០០​អឺរ៉ូ ដែល​​ជា​ប្រាក់​រៃ​បាន​យ៉ាង​សំខាន់​សម្រាប់​មូលនិធិ។ អេស្ប៉ាញ​​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ឆ្លង​អាក្រក់​បំផុត​មួយ​នៃ​តំបន់​អឺរ៉ុប អំឡុង​ពេល​វិបត្តិ​កូរ៉ូណា មាន​ការ​ឆ្លង​ជាង ១៧២ ០០០​ករណី និង​ស្លាប់១៨ ០០០​ករីណ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ