ខ្លាច Barca យក Neymar ទៅ​វិញ PSG ចង់​ដំឡើង​ប្រាក់​​ដល់​៦៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍

  • 2020-04-21 02:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain នឹង​ផ្ដល់​ Neymar នូវ​កិច្ចសន្យា​ថ្មី​ទទួល​បាន​ប្រាក់​៣៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទាក់ទាញ​ឲ្យ​គេ​​កុំ​ឲ្យ​ទៅ Barcelona​ វិញ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ត្រូវ​បាន​ទាក់ទង​ឲ្យ​ត្រលប់​ទៅ​កាន់​កីឡដ្ឋាន Nou-Camp វិញ ដែល​ជា​កន្លែង​គេ​ធ្លាប់​លេង​ឲ្យ Barcelona រវាង​ឆ្នាំ​២០១៣-២០១៧ មុន​ពេល​ចាកចេញ​ក្នុង​តម្លៃ​កំណត់ត្រា​ពិភព​លោក​១៩៨​លាន​ផោន​ទៅ​ទីក្រុង​ប៉ារីស។

ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ Diario Sport ឲ្យ​ដឹង​ថា នាយក​ផ្នែក​កីឡាករ​របស់​ក្លឹប PSG លោក Leonardo នឹង​ធ្វើ​ការ​ប្រឹងប្រែង​ចង​ Neymar ឲ្យ​នៅ​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២៥ ជាមួយ​ថ្លៃ​នឿយហត់​៦៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កិច្ចសន្យា​​ថ្មី​នេះ​នឹង​នាំ​មក​នូវ​ប្រាក់​ខែ​របស់​ Neymar​ កាន់​តែ​ខិត​ជិត​ទៅ​នឹង​កីឡាករ​បាល់​ទាត់​​២នាក់​នៅ​លើ​ពិភពលោក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ Lionel Messi នៅ Barcelona និង Cristiano Ronaldo នៅក្លឹប Juventus។ Neymar រក​បាន​១៨​គ្រាប់ និង​ Assist​ ១០​គ្រាប់ គិត​គ្រប់​កម្មវិធី​ឲ្យ PSG រដូវ​កាល​នេះ និង​បច្ចុប្បន្នមាន​ចំណូល​​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី