Coutinho ​ជិត​បាន​ត្រលប់​ទៅ​លេង​នៅ Premier League ​វិញ​ហើយ​

  • 2020-04-22 01:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ Coutinho ​កាន់​តែ​កៀក​ក្នុង​ការ​ត្រលប់​ទៅ​លេង​នៅ Premier League ​វិញ​ហើយ ​ក្រោយ​ពី​ក្រុម​ Chelsea ​ទាក់ទង​ចង់​បាន​ពី​ក្រុម FC Barcelona ​។

​កីឡាករ​ប្រេស៊ីល​ខាង​លើ​លេង​មិន​ល្អ​ឡើយ​ក្នុង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Barcelona ​តាំង​ពី​ផ្លាស់​ពី​ក្រុម Liverpool ​ទៅ​កាល​ពី​ឆ្នាំ​២០១៨​ក្នុង​តម្លៃ​ខ្លួន​១៤៥​លាន​ផោន។ ​រូបគេ​រដូវ​កាល​មុន​បាន​ចំណាយ​ពេល​ជាមួយ​ក្រុម Bayern Munich ​ហើយ​ពេល​នេះ​ត្រូវ​បាន​ក្រុម​យក្ស​អាល្លឺម៉ង់​ប្រគល់​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​វិញ​ហើយ។ ជាមួយ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​ក្រុម Barca ​នៅ​តែ​ដាក់​ឈ្មោះ​រូបគេ​ក្នុង​បញ្ជី​លក់​ដដែល។

​Chelsea ​ជា​ក្លឹប​អង់គ្លេស ​ដែល​បាន​ទាក់ទង​ទៅ Barcelona ​ដើម្បី​សួរ​នាំ​តម្លៃ​ខ្លួន​របស់ Coutinho ។ ​កាសែត​នៅ​អេស្ប៉ាញ​បាន​បង្ហើប​ថា​ឱ្យ​តែ​ក្រុម​តោ​ខៀវ ​ហាន​តម្លៃ​ដល់​៦៦​លាន​ផោន ​នោះ​ពួកគេ​នឹង​ទទួល​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ​ហើយ ព្រោះ​ក្រុម​របស់​លោក Setien ​មិន​ត្រូវ​ការ​រូបគេ​ទៀត​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ