លេចដំណឹងថា Volvo គ្រោងផលិត SUV ខ្នាតធំមួយទៀត ហៅ XC100

  • 2020-05-12 03:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

XC90 បច្ចុប្បន្នគឺជារថយន្តធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តស៊ុយអែត Volvo ប៉ុន្តែនាដើមឆ្នាំនេះមានដំណឹងលេចឮថា រថយន្តខ្នាតធំមួយម៉ូដែលទៀត គឺ XC100 នឹងមកដល់។

XC100 ត្រូវ Volvo ពណ៌នាថាជារថយន្ត SUV ធំជាង XC90 ទៅទៀត ប៉ុន្តែប្រើគ្រោងឆ្អឹងដូចគ្នា ហើយនឹងប្រជែងជាមួយរថយន្ត BMW X7 និង Mercedes-Benz GLS។ ពាក្យចចាមអារ៉ាមអះអាងថា XC100 នឹងមកដល់នៅក្នុងឆ្នាំ២០២៣ ដោយបំពាក់ម៉ាស៊ីន Plug-in Hybrid ហើយប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នឹងចេញនៅឆ្នាំ២០២៤។

ដោយឡែក គេហទំព័រ MotorTrend ក៏បានរាយការណ៍ពីរថយន្ត Volvo XC100 ដែរ ប៉ុន្តែអះអាងថា វានឹងមិនមែនជា SUV កៅអី ៣ជួរឡើយ តែជារថយន្តប្រភេទ Crossover Coupe ដែលប្រជែងជាមួយរថយន្ត BMW X6 និង Mercedes-Benz GLE Coupe វិញ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង