Van der Sar ៖ Man Utd ​ត្រូវ​ការ​កីឡាករ​ថ្មី​២​ទៅ​៣​នាក់​ទៀត ទើប​ប្រជែង​ពាន​បាន​

  • 2020-05-13 07:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ចាំទី Edwin van der Sar ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម ​ត្រូវ​ការ​កីឡាករ​យ៉ាង​តិច​២​ទៅ​៣​នាក់​ទៀត​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ ទើប​អាច​ប្រជែង​ពាន​រង្វាន់​បាន​។

​វត្តមាន​របស់ Bruno Fernandes ​ដែល​ចូល​រួម​ជាមួយ​បិសាច​ក្រហម ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ពិត​ជា​បង្ហាញ​ភាព​វិជ្ជមាន​ច្រើន​មែនទែន​សម្រាប់​ក្រុម​របស់​លោក Ole ​។ ​ពួកគេ​មាន​កំណត់​ត្រា​ឈ្នះ​ច្រើន​ប្រកួត ​នឹង​កំពុង​ប្រជែង​តំណែង Top4 ​ថែម​ទៀត ​នៅ​មុន​ពេល​លីគ​បិទ ដោយសារ​តែ​មេរោគ Covid-19 ​។

មើល​ឃើញ​ដូច្នេះ​ហើយ ​ទើប​បាន​ជា Edwin van der Sar ​អតីត​អ្នក​ចាំទី​របស់​បិសាច​ក្រហម ​ចេញ​មុខ​មក​និយាយ​ថា​ក្រុម Man Utd ​ត្រូវ​ការ​កីឡាករ​ថ្មី​២​ទៅ​៣​នាក់​ទៀត ទើប​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ខ្លាំង​ដទៃ​ទៀត​បាន។ ​លោក ​ជឿ​ថា​ការ​ដឹក​នាំ​របស់ Ole ​នឹង​ជួយ​ឱ្យ​ក្រុម​មួយ​នេះ​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត ​ហើយ​ប្រសិន​បើ​អាច​នាំ​យក​កីឡាករ​បន្ថែម​ប៉ុន្មាន​នាក់​ទៀត ​កម្រិត​លេង​របស់ Man Utd ​នឹង​មិន​ចាញ់ Man City ​ឬ Liverpool ​នោះ​ទេ។

​បុរស​វ័យ​៤៩​ឆ្នាំ​ខាង​លើ​នេះ ​ធ្លាប់​លេង​ឱ្យ​ក្រុម Man Utd ​បាន​១៨៦​ប្រកួត​ឯ​ណោះ។ ដោយ​អំឡុង​ពេល​នោះ ​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន​ Premier League ​៤​ដង និង UEFA Champions League ​១​ដង​។ ​បច្ចុប្បន្ន​លោក​​ធ្វើ​ការ​ជាមួយ​ក្រុម Ajax ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ