នៅ​សុខៗ​ប្រធាន​ក្លឹប​ PSG កោត​សរសើរ​ Ronaldo ខ្លាំងៗ​តែ​ម្ដង

  • 2020-05-19 11:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nasser Al Khelaifi ប្រធាន​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​ France Football កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន​ទែន​ ព្រោះ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ សមត្ថភាព​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង​។

លោក​ Khelaifi បាន​និយាយ​ថា​៖ " ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ Ronaldo នៅ​តែ​បង្ហាញ​ពី​ភាព​ប្ដេជ្ញា​ចិត្ត​ ការ​ខិត​ខំ​លើ​វិស័យ​នេះ​ដដែល​ "។

ប្រធាន​ក្លឹប​ PSG រូប​នេះ​បាន​បន្ត​៖ " គេ​នៅ​តែ​បង្ហាញ​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​ ដោយ​សារ​តែ​សមត្ថភាព​របស់​គេ​ចេះ​តែ​រីក​ចម្រើន​ជា​រៀង​រាល់​ថ្ងៃ​។ ខ្ញុំ​ពិត​ជា​សរសើរ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មែន​ទែន​ "។

យ៉ាង​ណា​មិញ​លោក​ Khelaifi ក៏​បាន​បន្ថែម​ថា​ Ronaldo ពិត​ជា​សាក​សម​​ធ្វើ​គំរូ​ដល់​កីឡាករ​ដទៃ​ទៀត​នៅ​ថ្ងៃ​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម