ចូល​មើល​​ផ្ទះ Pogba ទិញ​នៅ​អាមេរិក​ទុក​ដេក​លេង​ស្អាត​ញាក់​សាច់

  • 2020-05-20 04:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​ដឹង​ហើយ​ ខ្សែ​បម្រើ​របស់ Manchester United កីឡាករ Paul Pogba ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង Miami សហរដ្ឋអាមេរិក​ណាស់។

ដើម្បី​ជា​ភាព​ងាយ​ស្រួល​កីឡាករ​ដែល​មាន​ចំណូល​២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​បាន​ទិញ​ផ្ទះ​បែប Apartment មួយ​ក្នុង​ទីក្រុង​ខាង​លើ​មាន​ឈ្មោះ​ថា One Thousand Museum។

​ម៉ូដ​ដោយ​​ស្ថាបត្យករ​អង់គ្លេស Zaha Hadid អគារ One Thousand Museum បាន​ក្លាយ​ជា​ទីកន្លែង​រស់​នៅ​បែប​ប្រណិត ដោយ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ចូល​ទៅ​រស់​នៅ​ចាប់​តាំង​ពី​បើក​​ក្នុង​ឆ្នាំ​២០១៩។ អតីត​ខ្សែ​បម្រើ​របស់​អង់គ្លេស​និង​បិសាច​ក្រហម David Beckham ក៏​ជា​អ្នក​ជិត​ខាង​របស់ Pogba​ ដូច​គ្នា៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ