មិនធម្មតា! អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងលើស ៥លាននាក់ហើយ នៅទូទាំងពិភពលោក

  • 2020-05-21 00:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ទី ២១​ខែ​ឧសភា​នេះ ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប​នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​លើស ៥​លាន​នាក់​ហើយ។

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​ចេញ​ដោយ Worldometer បង្ហាញ​ថា​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​មាន ៥ ០៨២ ៦៦០​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​ឡើង​ដល់ ៣២៩ ២៩៤​នាក់។ សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ​មាន ១ ៥៩១ ៩៩១​ករណី និង​អ្នក​ស្លាប់ ៩៤ ៩៩៤នាក់។ តាម​ពីក្រោយ​ដោយ​រុស្ស៊ី​មាន​អ្នក​ឆ្លង ៣០៨ ៧០៨​នាក់ និង​ស្លាប់ ២ ៩៧២​នាក់។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រេស៊ីល​បាន​រង​ការ​វាយ​ប្រហារ​ពី​វីរុស​ខ្លាំង​ជាង​គេ​នៅ​អាមេរិក​ឡាទីន​ដោយ​មាន​អ្នក​ឆ្លង​វីរុស​កើនឡើង​លើស​អេស្ប៉ាញ និ​ងចក្រ​ភព​អង់គ្លេស ដោយ​មាន​ករណី​សរុប ២៩៣ ៣៥៧​នាក់ និង​ស្លាប់ ១៨ ៨៩៤នាក់៕

ប្រភព៖ worldometer   ប្រែ​សម្រួល៖ រ័ត្ន