គ្រប់គ្នាកំពុងរំជើបរំជួលនឹងបូចងសក់ ងាកមកមើល K-POP ក៏លេងស្ទីលនេះមិនណយដែរ

  • 2020-05-21 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចង​សក់​បួង​ឡើង​លើ​ដោយ​ប្រើ​បូ​ចង​សក់ ​កំពុង​ក្លាយ​ជា​ម៉ូដ​ពេញ​និយម​បំផុត​នាសម័យ​បច្ចុប្បន្ន។ សូម្បី​តារា​កូរ៉េ ​ក៏​ប្រើ​ស្ទីល​នេះ​តាំង​ពី​ឆ្នាំ​មុន ​រហូត​ដល់​ឆ្នាំ​នេះ ​ហាក់​មិន​ថម​ថយ។ ​ម្យ៉ាង​គ្រឿង​តែង​ខ្លួន​បែប​នេះ ​មិន​ពិបាក​រក​ទិញ​ឡើយ ​ហើយ​តម្លៃ​វិញ​ក៏​​សម​រម្យ​ផង​ដែរ។ ឥលូវ​តោះ ! មក​មើល​ស្ទីល​ពេល​ Kpop ​ចង​សក់​​ដោយ​ប្រើ​បូ​ទាំង​នេះ។

១. Black Pink

​ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ​មាន Rose ​និង Jennie ​ចូល​ចិត្ត​​លេង​ម៉ូដ​សក់​ដោយ​ប្រើ​បូ​ចង​សក់​​គួរ​សម​ដែរ។ តែ​ក្នុង​នោះ​ឃើញ​ថា ​Jennie ​ឧស្សាហ៍​លេង​ម៉ូដ​នេះ​ជាង​គេ។ ​មិន​តែ​ប៉ុណ្ណោះ ​ម្ចាស់​បទ Solo ​នៅ​ឆ្លៀត​យក​បូ​ចង​សក់ ​ធ្វើ​ជា​ខ្សែ​ដៃ​ថែម​ទៀត។ តាម​រយៈ​តម្លៃ​បូ​ចង​សក់​របស់ Rose ពេលពាក់ជាមួយ​ខោ​អាវ​ឈុត​ពណ៌​​សូ​កូ​ឡានេះ ​មាន​តម្លៃ ៧​ដុល្លារ។​

២. Red Velvet

​ក្រុម​ចម្រៀង​ស្រី​ក្នុង​ផលិត​កម្ម SM ​រូប​នេះ មាន Joy និង Seulgi ​ក៏​ពូ​កែ​លេង​ម៉ូដ​​ប្រើ​បូ​ចង​សក់​​មិន​ចាញ់​ក្រុម Black Pink ​ដែរ។ ពួក​គេ​យល់​ថា ​លើក​សក់​ឡើង​បែប​នេះ​ធ្វើ​ឲ្យ​សម្រស់​មើល​ទៅ​ក្មេង​ជាង​មុន ​និង​មុខ​ប្លែក​ជាង​ទម្លាក់​សក់។ តាម​រយៈ​តម្លៃ​បូ​ចង​សក់​របស់ Joy ពេលពាក់​ជាមួយ​ឈុត​ខោ​អាវ​ពណ៌​សនេះ ​មាន​តម្លៃ ១៦០០០ w ( ប្រមាណ​១៣ដុល្លារ)។​

៣. Twice

​ក្រៅ​ពី​លេង​ម៉ូដ​សក់​ជាមួយ​បូ​ហើយ Nayeon ​ក្រុម Twice ​ក៏​ប្រើ​វា​​ធ្វើ​ជា​ខ្សែ​ដៃ​ដែរ។ ​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ​និង​សាមញ្ញ ដែល​ជា​ស្ទីល​មួយ​ពេញ​និយម​បំផុត។ តាម​រយៈ​តម្លៃ​បូ​ចង​សក់​របស់ Nayeon ពេលពាក់​ជាមួយ​ខោអាវ​​ឈុត​ពណ៌​ខ្មៅនេះ ​មាន​តម្លៃ ៨ដុល្លារ៕

អានបន្ត៖ ​Dilraba បង្អួត​រាង​ស្អាត​ឥត​ខ្ចោះ ពេល​គ្រងឈុត​កូន​ក្រមុំ អ្នក​គាំទ្រអត់​សរសើរ​មិន​បាន

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី