ដំបូង​នាំគ្នា​ចោទថា​ រឿងចិន​នេះ​​ថត​តាម​​ «ម្ចាស់​ព្រះអាទិត្យ» ដល់​ដឹង​ការពិត​បានគាំង​

  • 2020-05-21 04:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ចិត្ត​ដែល​មាន​ចំណងជើ​ង​ថា​ «Dear Uniform» ជា​រឿងភាគ​ដែលមាន​មហាជន​ជា​ច្រើន​នាក់​នាំគ្នា​យល់​ច្រឡំ​ថា​ បាន​យក​លំនាតាម​រឿង​ «Descendant Of The Sun» ឬ​ «ម្ចាស់​ព្រះអាទិត្យ» មក​ផលិតឡើង​វិញ ប៉ុន្តែ​តាម​ពិត​នេះ​ជា​រឿង​ផលិតថ្មី​សុទ្ធសាធ​មិន​មាន​ចម្លង​ដូចពាក្យ​ចចាមអារ៉ាម​នោះទេ។​

ភាពយន្ត​ភាគ​ថ្មី​នេះ​ដែរ ត្រូវ​បាន​លើក​យក​មក​ថត​ ផ្អែក​​តាម​ប្រលោម​លោក​របស់​អ្នក​និពន្ធ​ Zhe Zhi Ma Yi។ «Dear Uniform» សម្ដែង​ដោយ​  Huang Jing Yu (ដើរតួ​ជាមន្ត្រី​ក្នុង​ជួរ​ទ័ព) និង​ Li Qin (ដើរតួ​ជា​ពេទ្យ​ក្នុង​ជួរ​ទ័ព)។

មួយ​វិញ​ទៀត​យោង​តាម​សាច់​រឿង​ តួ​ឯក​ប្រុស​ជា​មនុស្ស​ដែល​ងប់ងល់​នឹង​ការងារ​ មិន​មាន​ពេល​ខ្វល់​រឿង​ស្នេហា​ជ្រុល​នោះទេ ស្របពេល​តួ​ឯក​ស្រី​ ជា​អ្នក​ធ្លាប់​រង​នូវ​ការ​ឈឺ​ចាប់​ដោយសារ​រឿង​ស្នេហា​កាលពីមុន ហើយ​នាង​ក៏​ជា​កូន​ស្រី​សំណព្វ​ក្នុង​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ដែរ ប៉ុន្តែ​​នាង​មិន​រស់​ពឹង​ផ្អែក​លើ​ទ្រព្យ​របស់​ឪពុកម្ដាយទេ ព្រោះ​​ចង់​រៀនរស់​ដោយ​ខ្លួនឯង។

ងាក​មក​រឿង​ «ម្ចាស់​ព្រះ​អាទិត្យ» វិញ​ ច្បាស់​ណាស់​មាន​ប្រទេស​ជា​ច្រើន​ បាន​ទិញ​សិទ្ធិ​យក​ទៅ​ផលិត​ឡើង​វិញ​ដូចជា ហ្វីលីពីន រៀតណាម ចិនជា​ដើម។ ហេតុ​នេះ​ទើប​ពេល «Dear Uniform» ប្រកាស​ចេញ​បញ្ចាំង​ មហាជន​មួយ​ចំនួន​គិត​ថា​វា​ជា​រឿង​ដែល​យក​តាម​រឿង​កូរ៉េ។ មួយ​វិញ​ទៀត​ក៏​ដោយសារ​ ផ្នែក​ខ្លះ​នៃ​សាច់រឿង​ស្រដៀង​គ្នា ឧទាហរណ៍​ដូចជាតួ​ប្រុស​ដែល​ជា​ទាហាន លង់​ស្រឡាញ់តួ​ស្រី​ដែល​ជា​ពេទ្យវះកាត់៕

រឿង​ «ម្ចាស់​ព្រះ​អាទិត្យ»
រឿង «Dear Uniform»

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី