Shaw ថា Greenwood អាច​ក្លាយ​ជា Van Persie ថ្មី​របស់ Man Utd

  • 2020-05-21 04:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​សម្ដី​របស់​ខ្សែ​ការពារ Luke Shaw ខ្សែ​ប្រយុទ្ធ Mason Greenwood អាច​នឹង​ជា​ Robin van Persi ថ្មី​របស់ Menchester United។

ខ្សែ​ប្រយុទ្ធ Mason Greenwood

Luke Shaw បញ្ជាក់​​ថា Greenwood ​​បាន​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​ដំបូង​ក្នុង​​ឈុត​​ធំ ហើយគេ​​ជា​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ។ រដូវ​កាល​នេះបើ​ទោះ​ កីឡាករអង់គ្លេសមិន​បាន​លេង​គ្រប់​ការប្រកួត ប៉ុន្តែ​គ្រាប់​បាល់​និង​ស្ថិតិ​របស់​គេ​ពិត​ជា​អស្ចារ្យ ហើយ​ធ្វើ​បាន Assist ​​មួយ​ចំនួន​​ផង​ដែរ។ គេ​ពិត​ជា​ធ្វើ​បាន​អស្ចារ្យ។ ​

ខ្សែ​ការពារ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​តាំង​ពី​ឆ្នាំ​២០១៤ បាន​​រៀប​រាប់​បែបនេះ ៖ «គាត់​ត្រូវ​ការ​រៀន​បន្ថែម​ច្រើន ប៉ុន្តែ​បើ​គាត់​​ប្រឹងប្រែង​រាល់​ថ្ងៃ នោះ​គាត់​​នឹង​ក្លាយ​ជា Robin van Persie ថ្មី ឬ​ជា​កីឡាករ​​​រក​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ​ពួក​យើង»។

Robin van Persi ជាខ្សែ​ប្រយុទ្ធឆ្នើម និង​​ជាវិរបុស​មួយ​រូប​របស់ Manchester United។ អតីតកីឡាករហុល្លង់ បាន​ធ្វើឱ្យអ្នកចាត់ការ Alex Ferguson ភ្ជាក់ផ្អើលជាខ្លាំង ព្រោះគេ​បាន​ជួយ​​ក្រុម​បិសាច​ក្រហម ឈ្នះពាន Premier League ឆ្នាំ២០១២-២០១៣ និង​​​ជាប់​ Short-List ជា​កីឡាករ Best Player ក្នុងតំបន់អឺរ៉ុបរបស់ UEFA បន្ទាប់​ផ្ទេរ​ចេញពី Arsenal ក្នុង​តម្លៃ​ខ្លួន ២២,៥ លាន​ផោន និង​ប្រាក់​បន្ថែម ១,៥ លាន​ផោន​ទៀត បើ​សិន United ឈ្នះ Premier League ឬ Champions League នៅ​បួន​ឆ្នាំ​ក្រោយ។

ងាកមកសាច់រឿង Greenwood អ្វី​ដែល​ខ្សែ​ការពារ​វ័យ​២៤​ឆ្នាំ​ Luke Shaw គត់សម្គាល់​ឃើញ​ទៀត​​នោះ​គឺ ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​សញ្ជាតិ​អង់គ្លេស ចេះ​ប្រើ​ជើង​ឆ្វេងស្ដាំបាន​យ៉ាង​ល្អ។

«ពិត​ណាស់ គាត់​​ចេះ​ប្រើ​ជើង​ទាំង​ពី វា​ពិតជាមិន​គួរ​ឱ្យ​ជឿ។ ពេល​ខ្ញុំ​នៅ​ក្មេង ពេល​ខ្ញុំ​លេង​ជាមួយ​យុវជន មាន​កីឡាករ​ម្នាក់​ឈ្មោះ Lewis Baker លេង​ឱ្យ Chelsea គាត់​តែង​តែ​ប្រើ​ជើង​ទាំង​ពីរ។ គាត់​នឹង Mason (Greenwood) ប្រហែល​ជា​កីឡាករ​២​នាក់​គត់​ចេះ​ប្រើ​ជើង​ទាំង​ពីរ​បាន​ល្អ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​។ ពេល​ខ្ញុំ​នៅ  Southampton, Adam Lallana ក៏​អាច​ប្រើ​ជើង​ឆ្វេង​ស្ដាំ​បាន​ល្អ​ដូច​គ្នា»។

ថ្មីៗ​ក៏​មាន​មនុស្ស​ជាច្រើន​​និយាយ​អំពី Ravel Morrison ថា គេ​ខ្លាំង​ជើង​ទាំង​ពីរ​ផង​ដែរ ប៉ុន្តែ​ជម្រើស​ជាតិ​អង់គ្លេស Luke Shaw នៅ​តែ​គិត Mason នៅ​តែ​ខ្លាំង​ជាង។

យុវជន​ក្រុម​បិសាច​ក្រហម Greenwood បាន​​​លេង​​ឱ្យ​​ឈុត​ធំ​របស់​លោក Ole តាំង​ពី​ឆ្នាំ​២០១៨ ប៉ុន្តែ​រដូវ​កាល​នោះ គេ​បង្ហាញ​ខ្លួន​បាន​តែ​បី​ប្រកួត​ប៉ុណ្ណោះ ខណៈ​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​ គេ​​លេង​បាន ២២​ប្រកួត រក​បាន​៥​គ្រាប់។  ១គ្រាប់​ដំបូង​​របស់​យុវជន​វ័យ​ក្មេង រក​បាន​ពេល Manchester United ឈ្នះ​៤–០​ លើ Leeds United ​ មុន​បើក​រដូវកាល៕

ខ្សែ​ការពារ Luke Shaw

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ