ឆន សុវណ្ណារាជ ឆ្លៀតដាស់តឿនអ្នកគាំទ្រនូវរឿងដែលពិភពលោកភ័យខ្លាច

  • 2020-05-25 09:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស មាស លោក ឆន សុវណ្ណរាជ បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ពី​ការ​ថត​រឿង​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី២៥ ខែ​ឧសភា នេះ ដើម្បី​ដាស់តឿន​អ្នក​គាំទ្រ និង​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ភ្លេច​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ ខណៈ​ជំងឺ​នេះ​កម្រើក​ឡើង​វិញ។

រូបភាព៖ហ្វេសប៊ុក ឆន សុវណ្ណារាជ

លោក ឆន សុវណ្ណរាជ បាន​​បញ្ចេញ​ពាក្យពេចន៍​ដ៏​មាន​ខ្លឹមសារ​នេះ​ដល់​សាធារណៈ​ជន​ តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ពលរដ្ឋ​គ្រប់​រូប គួរ​មាន​ Spray ឬ​ទឹក​អាល់កុល​លាង​ដៃ​ ដាក់​តាម​ខ្លួន​ជា​និច្ច ហើយ​លោក​សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​បន្ត​ប្រយុទ្ធ​ប្រឆាំង និង​ការពារ​ខ្លួន ដើម្បី​គេច​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

សូមរំលឹកថា នៅពាក់កណ្ដាលខែឧសា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជា ទើបតែរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ពីរករណីថ្មីបន្ថែមទៀត ដែល​សរុបទៅអ្នកឆ្លងកើនដល់ ១២៤នាក់ ប៉ុន្ដែ ១២២ករណី បានព្យាបាល​ជា​សះស្បើយ​ហើយ ខណៈ​២ករណីថ្មី កំពុងទទួលការ​ព្យាបាល។

តារា​ចម្រៀង​ប្រុស​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​នេះ ក៏​មិន​ភ្លេច​ដល់​ក្មេង​ៗ​ដែល​ជា​សិស្ស-និស្សិត​ដែរ។ លោក​ថា សិស្ស​គ្រប់​រូប​គួរ​ខិតខំ​ស្រាវជ្រាវ​មេរៀន និង​រៀនសូត្រ​តាម​អនឡាញ។ រីឯ​គ្រួសារ​នីមួយ​ៗ​គួរ​បង្កើត​អ្វី​ដែល​ល្អ​ៗ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្ដិ​ជំងឺ​កូវីដ-១៩ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ