មកមើល ទិដ្ឋភាពផ្នូរជីកដាក់សពអ្នកឆ្លងកូវី១៩នៅប្រេស៊ីល ឃើញហើយខ្លោចចិត្តគ្រប់គ្នា

  • 2020-05-26 06:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រណ្ដៅសាកសពរាប់រយត្រូវបានជីកនៅប្រេស៊ីលខណៈប្រទេសនេះមានអ្នកស្លាប់យ៉ាង​ច្រើន​ដោយ​សារ​ជំងឺ​កូវីដ១៩ ហើយ​កំពុង​ក្លាយ​ជា​ចំណុច​ក្ដៅ​នៃ​ការ​ឆ្លង​វីរុស។ ប្រទេសប្រេស៊ីលមានការឆ្លងមេរោគ​ច្រើនជាង ៣៣០ ០០០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតលំដាប់ទី ៣ នៅលើពិភពលោក និងទទួលរងឥទ្ធិពលអាក្រក់បំផុតនៅអាមេរិកខាងត្បូង។ មកទល់ពេលនេះ​ប្រេស៊ីល​ឈរ​នៅ​លេខ ២​មាន​អ្នក​ឆ្លង ៣៧៦ ៦៦៩​នាក់ និង​ស្លាប់ ២៣ ៥២២​នាក់ តាម​ពី​ក្រោយ​ដោយ​រុស្ស៊ី​ដែល​មាន​អ្នក​ឆ្លង ៣៥៣ ៤២៧​នាក់ និង​ស្លាប់ ៣ ៦៣៣​នាក់។ ចំណែក​ឯ​អាមេរិក​ឈរ​នៅ​លេខ​មួយ មាន​អ្នក​ឆ្លង​សរុប ១ ៧០៦ ២២៦​នាក់ និង​ស្លាប់ ៩៩ ៨០៥នាក់។ លោកប្រធានាធិបតី Jair Bolsonaro នៃ​ប្រទេស​ប្រេស៊ីល​ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការដោះស្រាយរបស់លោកចំពោះការផ្ទុះឡើងនិងជាចំណុចកណ្តាលនៃវិបត្តិនយោបាយកាន់តែស៊ីជម្រៅ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពផ្នូរជីកដាក់សពអ្នកឆ្លងកូវី១៩នៅប្រេស៊ីល ឃើញហើយខ្លោចចិត្តគ្រប់គ្នា ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន