របួស​ញឹក​ពេក Costa គិត​រឿង​ព្យួរ​ស្បែកជើង​ចោល

  • 2020-05-26 07:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្រុម Juventus, Douglas Costa បាន​សារភាព​ថាគេធ្លាប់ពិចារណារឿង​​​ចូល​និវត្តន៍ពីពិភពបាល់​ទាត់ ដ្បិត​តែគេមានរបួស​ច្រើន​ជាង​​បង្ហាញ​ខ្លួន​លើ​ទីលាន។

“ខ្ញុំ​ស្កេន​ច្រើន​ជាង​ខ្ញុំ​បាន​លេង។ រាល់​ពេល​ខ្ញុំ​របួស ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ធ្វើ​អី​ខុស? ខ្ញុំ​ឆ្ងល់ហេតុ​អី​ខ្ញុំ​មិន​អាច​លេង​ជាប់​លាប់បាន? វា​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់"។

កីឡាករ​សញ្ជាតិ​ប្រេស៊ីលបាន​ខកខាន​លេង ១៧​​ប្រកួត​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​របួស ហើយ​របួស​​ទៀតសោត ច្រើន​មាន​បញ្ហា​លើ​សរសៃ​ពួរ និង​កំភួន​ជើង។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កីឡាករ​វ័យ​២៩​ឆ្នាំ បាន​ជួល​គ្រូ​បង្វឹក​​ផ្លូវ​ចិត្ត​មក​ជួយ។ Douglas Costa ត្រូវ​បាន Juventus ខ្ចី​ជើង​ពី Baayern Munich នៅ​ឆ្នាំ​២០១៧-១៨ ហើយ​បច្ចុប្បន្ន​ជា​កីឡាករ​ផ្លូវ​ការ​របស់​ក្រុម​សេះបង្កង់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ