វិធីតម្រង់រូបភាពឲ្យបានស្អាត ដោយប្រើ Lightroom និង Photoshop (វីដេអូ)

  • 2020-05-27 06:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ឈ្មោះ Demas Rusli បាន​បង្កើត​វីដេអូ​បង្រៀន​មួយ​ដែល​អាច​ជា​ផល​ប្រយោជន៍​ដល់​អ្នក​ថត​រូប​ទាំង​​ឡាយ។ ក្នុង​ពេល​ត្រឹម​ប៉ុន្មាន​នាទី ​លោក​បាន​បង្ហាញ​អំពី​វិធី​តម្រង់​រូប​ភាព​​ឲ្យ​ត្រង់​ ដោយ​ប្រើ​ប្រាស់​នូវ​កម្មវិធី Lightroom និង Photoshop។

ក្នុង​វីដេអូ​ Rusli បាន​បង្ហាញ​អំពី​វិធីសាស្ត្រ​ពីរ​។ វិធីសាស្ត្រ​ទី​មួយ​ដែល​ងាយ​ស្រួល​ជាង​នោះ​គឺ​ការ​ប្រើ​ប្រាស់ Tool ឈ្មោះ Upright ក្នុង​កម្មវិធី Lightroom ដើម្បី​គូរ​បន្ទាត់​ផ្ដេក និង​បន្ទាត់​ឈរ​ចំនួន​ពីរ ដែល​បង្ហាញ​ថា​រូបភាព​ពេល​តម្រង់​ទៅ​មាន​រូបរាង​បែប​ណា។ ក្រោយ​មក​កម្មវិធី Lightroom នឹង​ដំណើរ​ការ​ការ​កែ​ខៃ​រូបភាព​ដោយ​ឯងៗ។

វិធីសាស្ត្រ​ទី​ពីរ​គឺ​ការ​ប្រើ​កម្មវិធី​ Photoshop ដោយ​មាន​បញ្ចូល​​នូវ​បន្ទាត់​សម្រាប់​បង្ហាញ​អំពី​ទីតាំង (ចុច​ CTRL/CMD + R)។ ក្រោយ​មក​គេ​បាន​ប្រើ​ប្រាស់ Tool Free Transform ដើម្បី​កែ​សម្រួល Perspective, Distort និង Skew រហូត​រូបភាព​ដូច​ជា​អ្វី​ដែល​គេ​ចង់​បាន។ ចុង​ក្រោយ​គឺ​ប្រើ​ប្រាស់​ Content Aware Fill ដើម្បី​បំពេញ​ចន្លោះ​ដែល​នៅ​សល់។ ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង