Direct Quote សំខាន់ៗ​របស់ Marsch គ្រូ Salzburg លើ Minamino

  • 2020-05-27 08:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម Red Bull Salzburg លោក Jesse Marsch បាន​ផ្ដល់​ការ​យល់​ឃើញ​របស់​លោក ចំពោះ​អតីត​​កូន​ក្រុម Takumi Minamino ដោយ​​មាន​ទាំង​បង្ហាញ​ពី​តំបន់​លេង និង​បុគ្គលិកលក្ខណៈ​ជាដើម។ បន្ថែម​លើ​នេះ​គ្រូ​សញ្ជាតិ​អាមេរិក​ នៅ​តែ​សរសើរ​ជម្រើស​ជាតិ​ជប៉ុន​​ពេញ​ទំហឹង បើទោះបីគេ​ផ្លាស់​ទៅ​ក្លឹប​ហង្សក្រហម Liverpool នៅ​រដូវ​កាល​ឆ្នាំ​២០២០​នេះក្ដី។ តោះ! សូមស្ដាប់​សម្រង់​សម្ដី​ផ្ទាល់​របស់​ Marsch ដូច​ខាង​ក្រោម៖ ​

Jesse Marsch បាន​និយាយ​លើ Liverpool podcast ថា Minamino ស័ក្ដិសម​ផ្លាស់​ទៅ EPL។

  • "អ្វីដែល​អ្នក​មាន​​នៅ Liverpool ឥឡូវ​នេះ គឺ​កីឡាករ​លំដាប់​ពិភពលោក​មួយ​ចំនួន នៅ​ក្នុង​តំណែង​នេះ (តំណែង​ដូច Minamino)។ Taki នៅ​ក្មេង ហើយ​ចាំ​បាច់​ត្រូវ​ការរៀនសូត្រ​តាម"។

​Marsch ​និយាយ​ថាកីឡាករ​ជប៉ុន​នេះ មិនមុតស្រួច តែអាច​ទទួល​យក​ការ​លេង​​តំណែង​ផ្សេង​បាន និងយល់ពីតាក់ទិច។

  • “គាត់​មិន​មែន​ជា​កីឡាករ​មុត​ស្រួច​ដូច Sadio Mane និង Mo Salah ប៉ុន្តែ​​គាត់​មាន​គុណសម្បត្តិ​រាងកាយ និង​ភាពឆ្លាតវៃ។ វា​ត្រូវ​ការ​ពេល​យូរ​ ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​សរសើរ​គុណភាព​របស់​គាត់ ប៉ុន្តែ​រឿង​នេះ​នឹង​មក​ដល់​នា​ពេល​ខាង​មុខ។ យើង​បាន​ឃើញ​វា​នៅ​ទី​នេះ (Red Bull Salzburg) គុណភាព​របស់​គាត់ គឺ​យល់​ពី​ប្រព័ន្ធ​តាក់​ទិច គុណភាព​យល់​ពី​ចលនា​វាយ​ប្រហារ ល្អ​ក្នុង​ការ​រក​គ្រាប់​បាល់ ហើយអ្វីៗ​គឺល្អ​ទាំង​អស់"។

Marsch និយាយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ខ្សែ​បម្រើ Minamino ហើយ​ហេតុ​អី​គេ​ស័ក្ដិសម​ជាមួយ Liverpool។

  • “គាត់​​ជា​មនុស្ស​ស្ងៀមស្ងាត់ ​តែ​គាត់​ជា​កីឡាករ Top Class ម្នាក់។ គាត់​មក​​ហាត់​លឿន គាត់​រួសរាយ​រាក់ទាក់​ជាមួយ​កីឡាករ​ទាំងអស់​មិន​គួរ​ឱ្យ​ជឿ ហើយ​គេ​ចូល​ចិត្ត​គាត់"។

  • “គាត់​យល់​រឿង​លឿន និង​​ធ្វើបម្លាស់ទីបាល់​លឿន​ដូច​គ្នា ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​កីឡាករ​ម្នាក់​ងាយ​លេង​ជាមួយ ព្រោះ​គាត់​យល់​ពី​ហ្គេម។ គាត់​រីករាយ​នៅ​ជាមួយ Liverpool គាត់​​បាន​និយាយ​ពី​ការ​ហ្វឹកហាត់​ថា​ល្អ ។ Taki នឹង​ខិតខំ ដើម្បី​អភិវឌ្ឍ​ខ្លួន"។

គ្រូ​បង្វឹក​អាមេរិក​រូប​នេះ ប្រាប់​ពី​របៀប​ឱ្យ​គេ​សាំ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់ Liverpool។

  • "ពួកយើង​បាន​ឆាត និង​ពិនិត្យ​រឿង​ខុស​ប្លែកគ្នាផ្សេងៗ។ ខ្ញុំ​បាន​ឱ្យ​គាត់​នូវ​ពេល​ដ៏​លំបាក ក្នុង​ការ​​រៀន​អង់គ្លេស​ឱ្យ​បាន​ល្អ ពី​ព្រោះ​​ខ្ញុំ​បាន​រៀន​ច្រើន​ពី​ភាសា​អាល្លឺម៉ង់ (គាត់ជាជនជាតិអាមេរិក បង្វឹកក្លឹបអាល្លឺម៉ង់) ឥឡូវ​​​វា​ដល់​ពេល​គាត់​ម្ដង​ហើយ (Taki ជាជនជាតិជប៉ុន) ដើរ​តាម​ខ្ញុំ"។

Marschប្រាប់​ពី​តំណែង​​លេង​របស់ Takumi។

  • "ពួក​យើង​មិន​បាន​ឭ​ពី Liverpool រហូត​បន្ទាប់​ពី​ហ្គេម​ដំបូង​នៅ Anfiel កាល​ពី​ខែ​តុលា។ យើង​ដឹង​ថា Jurgen Klopp ដើរ​តាម​ក្លឹប និង​កីឡាករ​របស់​យើង ហើយ​​ទស្សនវិជ្ជារបស់​គាត់ គឺ​ស្រប​នឹង​របៀប​ដែល​យើង​លេង​"។

  • "ដូច្នេះ​វា​ធ្វើ​ឱ្យ​យើង​ដឹង​ថា គាត់​តែង​តែ​តាម​ដាន​កីឡាករ​របស់​យើង តាម​រយៈ​ក្លឹប ​Leipzig និង Salzburg ហើយ​លេង​ស្រដៀង​នេះ”។

  • "រឿង​​ដែល​យើង​ឈឺចាប់​នោះ​គឺ Liverpool យក​បាន Taki ក្នុង​តម្លៃ​ថោក​ខ្លាំង (៧,២៥លានផោន) ប៉ុន្តែ​នេះ​គឺ​ជា​ផ្នែកមួយ​នៃ​ការគ្រប់គ្រង​ទីផ្សារ និង​គ្រប់គ្រង​កិច្ចសន្យា​កីឡាករ"។

Marsch បន្ត​និយាយ​ថា Taki នឹង​ល្អ​ក្នុង​ការ​លេង​តំណែង Firmino។

  • "ខ្ញុំ​គិត​ថា គាត់​នឹង​ល្អ បើ​គាត់​លេង​តំណែង Roberto Firmino កន្លែង​ប្រជែង​យក​បាល់។ គាត់បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ Pressing និង​លេង​បាន​១០​ទីតាំង សម្រាប់ Build- Up ទាញ​បាល់​ចូល​ប្រអប់​គ្រោះថ្នាក់ និង​ស៊ុត​បញ្ចូល​ទី។ ក្បួននេះ Firmino ធ្វើ​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​គិត​​ថាពេល​ខ្លះ Taki ក៏អាច​ធ្វើ​បាន​ដូច​គ្នា"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ