Mbappe ​៖​ឈ្នះ Ballon d'Or ​មិន​មែន​ជា​រឿង​អស្ចារ្យ​សម្រាប់​ខ្ញុំ​ទេ​

  • 2020-05-27 08:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​បាន​បញ្ជាក់​ថា​ការ​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​សម្រាប់​គេ មិន​មែន​ជា​រឿង​អស្ចារ្យ​អ្វី​នោះ​ទេ ប៉ុន្តែ​ការ​ឈ្នះ​ជា​ក្រុម​ទើប​ជា​អ្វី​ដែល​រំភើប​ខ្លាំង​បំផុត។

​Mbappe ​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន​មក​ហើយ ​ទាំង​ការ​លេង​នៅ​ក្រុម PSG ​និង​ជម្រើស​ជាតិ​បារាំង។ ​ជាក់​ស្ដែង ​ត្រឹម​វ័យ​២១​ឆ្នាំ​នេះ ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​ជួយ​ក្រុម​បារាំង​លើក​ពាន World Cup 2018 ​នៅ​ទឹក​ដី​រុស្ស៊ី​រួច​ហើយ។ ​មិន​តែ​ប៉ុណ្ណោះ​ពាន​រង្វាន់​ក្នុង​លីគ Ligue1 ​វិញ ​ក៏​ឈ្នះ​រាល់​ឆ្នាំ​ផង​ដែរ​ជាមួយ​ក្រុម PSG ​។

​ដោយ​មើល​ឃើញ​ថា​លេង​ល្អ​យ៉ាង​នេះ​ហើយ ទើប​បាន​ជា​មាន​សំនួរ​ថា​តើ Mbappe ​ចង់​ឈ្នះ Ballon d'Or ​ឱ្យ​ល្បី​ឈ្មោះ​ម្ដង​ទេ? ​សាមី​ខ្លួន​បាន​ឆ្លើយ​សំនួរ​នេះ​ថា ​ខ្លួន​ហាក់​ដូចជា​មិន​សូវ​ជា​ខ្វល់​ចំពោះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​នោះ​ទេ។ ​អ្វី​ដែល​រូបគេ​គិត​នោះ គឺ​ជួយ​ក្រុម​ឱ្យ​បន្ដ​ឈ្នះ​ពាន​ទៀត។ ​នៅ​ជម្រើស​ជាតិ​បារាំង ​រូបគេ​ចង់​ឈ្នះ Euro ​នៅ​ឆ្នាំ​ក្រោយ ​ហើយ​នៅ​ក្រុម PSG ​វិញ ​ចង់​ជួយ​ឱ្យ​បាន​ឈ្នះ UEFA Champions League ​ម្ដង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី