វីដេអូ៥នាទី Neymar បត់ចង្កេះស៊ីប្រឡោះជើងដៃគូផុយៗ
- 2020-05-27 08:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៥នាទី Neymar បត់ចង្កេះស៊ីប្រឡោះជើងដៃគូផុយៗ
ចន្លោះមិនឃើញ
និយាយពីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបច្ចុប្បន្នលើលោក គ្រប់គ្នានឹងនឹកឃើញ Neymar ដែលកាលនោះគេបានផ្ទេរពី Barelona ទៅកាន់ PSG ក្នុងតម្លៃ២២២លានអឺរ៉ូក្នុងឆ្នាំ២០១៧។
ជាការពិតកត្តាដែលធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលមានតម្លៃកប់ពពកដោយសារតែសមត្ថភាពលេងដល់កំពូល ប្រជាប្រិយភាពនិងវ័យនៅក្រោម៣០ឆ្នាំនៅឡើយ។ គ្រប់ការប្រកួត ជារឿយៗ Neymar តែងបង្ហាញចង្វាក់ញាក់បត់ចង្កេះយ៉ាងល្អ ជាពិសេសស៊ីប្រឡោះជើងដៃគូតែម្ដង។
ចាប់តាំងពីផ្លាស់មកកាន់ក្លឹប PSG កីឡាករវ័យ២៧ឆ្នាំបានជួយក្រុមលើកពាន Ligue 1 ៣រដូវកាលជាប់គ្នា និងរកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៥ប្រកួតក្នុងលីគរដូវកាលនេះ។ ខាងក្រោមបង្ហាញពីវីដេអូញាក់ចូលប្រឡោះជើងដៃគូ៖