ដឹងអត់ ​រឿង​ដំបូង​​របស់​ឈិនឡុង ​នៅ​​​ហូលីវូដ​​​ ​មាន​​​ចំណងជើង​អ្វី​?

  • 2020-05-27 15:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថា ប្រិយមិត្ត​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​មើល​រឿង​ដែលសម្ដែង​ដោយ​តារាល្បី Jackie Chan ឬឈិនឡុង មិនថា​​​រឿង​ថត​នៅ​ចិន ឬ​​ហូលីវូដនោះទេ។ ប៉ុន្តែ​តើ​​​មាន​​ប្រិយមិត្ត​ណាខ្លះ ដែល​ដឹង​ថា ​រឿង​ដំបូង​ដែល​តារា​ក្បាច់​គុន​កំប្លែង​រូប​នេះ​សម្ដែង​​​នៅ​​ហូលីវូដ​ មាន​ចំណង​ជើង​​អ្វី?

​​រឿង​ដំបូង​របស់​ឈិនឡុង ក្នុង​​ពិភព​ភាពយន្ត​ល្បី​អាមេរិក​ គឺ​រឿង​ "The Big Brawl” ​ឆ្នាំ ​១៩៨០ ​​​តែ​មិន​ទទួល​បាន​ជោគជ័យ​​ទេ។ ​​បន្ទាប់​ពី​នោះ​ ឈិន​ ឡុង​បាន​បន្ត​សម្ដែង​រឿង​ពីរ​ទៀត​គឺ​ “Cannonball Run” ​ឆ្នាំ​ ១៩៨៤ ​និង​ “The Protector”​ នៅ​ឆ្នាំ ​១៩៨៥ ​​ ដើម្បី​​សាង​កេរ្ថ៍ឈ្មោះ​នៅ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ។ ​តែ​ប៉ុន្មាន​រឿង​នេះ​នៅ​តែ​មិន​អាច​ឲ្យ​កំពូល​តារា​សម្ដែង​ចិន​ ទទួល​បាន​ការ​គាំទ្រ​នៅ​ទឹកដី​អាមេរិកដដែល។ ​​​បរាជ័យ​​​​នោះ​​មក​ពី​កត្តា​ពីរ​ ទីមួយ​គឺ​មក​ពី​ភាសា​អង់គ្លេស​របស់​គាត់​និយាយ​មិន​សូវ​បាន​ល្អ ​និង​ទី​ពីរ​គឺ​ ការ​ផ្សព្វផ្សាយ​​ខ្សោយ។ ​​

ឈិន ឡុង ក្នុងឈុត​មួយនៃរឿង The Big Brawl

ការ​តស៊ូ​មិន​បោះបង់ ​​ទី​បំផុត​គាត់​ទទួល​ជោគជ័យ​ក្រោយ​ថត​រឿង​ "Rumble in the Bronx” ​នៅ​ឆ្នាំ ​១៩៩៥ ​​ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សម្បើម​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ស្នាដៃ​សម្ដែង​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ហូលីវូដ​រហូត​​​​ល្បី​ឈ្មោះ​បោះ​សំឡេង​មក​ដល់​សព្វ​ថ្ងៃ។

ទស្សនា​ការ​សម្ដែង​របស់​ឈិន ឡុង​ក្នុង​រឿង "The Big Brawl" ខាងក្រោមនេះ៖

អត្ថបទ៖ សីហា