តារា​ស្រី​ ៤រូប ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់ ដើម្បី​បញ្ជាក់​ថា​​ខ្លួន​ស្អាត​ធម្មជាតិ

  • 2020-05-28 08:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ទទួល​រង​ពាក្យ​ចចាមអារ៉ាមថា​ធ្លាប់​វះកាត់​កែសម្ផស្ប តារាស្រីល្បីៗ ៤រូប បានសម្រេច​ចិត្ត​​ទៅ​​មន្ទីរ​ពេទ្យ​ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​​ពិនិត្យ​ បញ្ជាក់​ឲ្យ​ដឹង​ថា​សម្រស់​ស្រស់​ស្អាត​របស់ខ្លួន គឺ​ស្អាត​ពី​ធម្មជាតិ​ពិត​ៗ។

១. Angelababy

កាលពី​ឆ្នាំ២០១៥ តារា​សម្ដែង Angelababy បាន​ទៅ​កាន់​មន្ទីរពេទ្យ​វិទ្យាសាស្ត្រ​ចិន ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ផ្នែក​កែ​សម្ផស្ស​លោក​ Qi Zouliang ពិនិត្យ​មើល​ទម្រង់​មុខ​​របស់​ខ្លួន​ និង​លទ្ធផល​បង្ហាញ​ថា​នាង​ពិត​ជា​ស្អាត​ដោយ​ធម្មជាតិ​ពិត​ប្រាកដ​មែន។ ការ​ត្រួត​ពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេធាវី​របស់​នាង សហការី​របស់​តុលាការ​ពីរ​នាក់ និង​អ្នក​កាសែត​ជា​ច្រើន។

នៅ​ពេល​ទៅ​ពិនិត្យ​ X-ray នេះ Angelababy មិន​បាន​ផាត់​មុខ​អ្វី​ទាំង​អស់។ វេជ្ជបណ្ឌិត Qi បាន​ពិនិត្យ​ឲ្យ​តារា​សម្ដែង​អាយុ ២៦ ឆ្នាំ​ដោយ​ផ្ទាល់។ លោក​បាន​លើក​ឡើង​ថា​​ថា ផ្ទៃ​មុខ​ទាំង​មូល​របស់​នាង​មិន​ធ្លាប់​បាន​ឆ្លង​កាត់​មុខ​កាំបិត​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ត្របក​ភ្នែក​ពីរ​ជាន់​របស់ Baby គឺ​ខុស​ពី​ត្របក​ភ្នែក​ដែល​បាន​មក​ពី​ការ​វះកាត់។

Angelababy ឲ្យពេទ្យពិនិត្យ

២. Fan Bingbing

តារា​សម្ដែង​ស្រី Fan Bingbing ជា​តារា​ទី​មួយ​ដែល​បាន​ប្រើ​វិធី​សាស្ត្រ​នេះ​នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន កាលពីឆ្នាំ២០០៦។ នៅ​ពេល​កេរ្តិ៍ឈ្មោះ​ចាប់​ផ្ដើម​មាន​ភាព​ល្បី Fan Bingbing ត្រូវ​រង​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​ក្នុង​នោះ​រួម​មាន​នាង​បាន​ឆ្លង​កាត់​មុខ​កាំបិត​និង​កន្ត្រៃ​ដើម្បី​មាន​សម្រស់​ស្រស់​ស្អាត។ ពិបាក​ចិត្ត​នឹង​ព័ត៌មាន​មិន​ពិត​ពី​ខ្លួន​ឯង មិត្ត​ស្រី​របស់ Li Chen សម្រេច​ចិត្ត​ទៅ​មន្ទីរ​ពេទ្យ​ពឹង​វេជ្ជបណ្ឌិត​​ពិនិត្យ​ពី​សម្រស់​​របស់​ខ្លួន។

នៅ​មន្ទីរ​ពេទ្យ​ចិន-ជប៉ុន នៅ​ទី​ក្រុង​ប៉េកាំង Fan Bingbing បាន​ចំណាយ​ពេល ២ ម៉ោង​ដើម្បី​ថត X-ray នៅ​លើ​ផ្នែក​ជា​ច្រើន​នៅ​លើ​ខ្លួន​រួម​មាន ក្បាល ច្រមុះ ភ្នែក មាត់ ស្បែក ចង្កា...។ លើស​ពី​នេះ​ទៅ​ទៀត Bing Bing បាន​អញ្ជើញ​មេធាវី ក៏​ដូច​ជា​អ្នក​កាសែត​ជា​ច្រើន​ដើម្បី​ធ្វើ​ជា​សាក្សី​ឲ្យ​នាង។

Fan Bingbing ឲ្យពេទ្យពិនិត្យ

ក្រោយ​ពេល​ចេញ​លទ្ធផល វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា Fan Bing Bing មិន​ធ្លាប់​ឆ្លង​កាត់​ការ​កែ​សម្ផស្ស​នោះ​ទេ​គឺ​នាង​ស្អាត​ដោយ​ធម្មជាតិ​ពិតៗ។

៣. Lin Chi Ling

ឆ្នាំ ២០១២ ពេទ្យ​កែ​សម្ផស្ស​ម្នាក់​នៅ​តៃវ៉ាន់ បាន​​អះអាង​ថា​ Lin Chi Ling ​បាន​ចាក់ Botox បន្តឹង​ស្បែក​មុខ បូម​ដើម​ទ្រូង​ និង​កែ​ចង្កា ពេល​បាន​ឃើញ​រូប​ថត​របស់​កំពូល​តារា​ម៉ូដែល​នេះ​កាល​ពី​ឆ្នាំ ២០០៣។

ភ្លាម​ៗ​នោះ តារា​សម្ដែង​តៃវ៉ាន់​បាន​​ផ្ទុះ​កំហឹង​​យ៉ាង​ខ្លាំង ហើយ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​នាង​ថា "ខ្ញុំ​ពិត​ជា​ក្ដៅ​ក្រហាយ​ខ្លាំង​ណាស់ មនុស្ស​ខ្ញុំ​ពិត ច្រមុះ​ពិត ភ្នែក​ពិត ទ្រូង​ពិត ចិត្ត​គំនិត​ពិត ដូច​នេះ​ហើយ​គ្មាន​អ្វី​ត្រូវ​ការ​កែច្នៃ​នោះ​ទេ"។ បន្ទាប់​មក Chi Ling បាន​បង្ហោះ​រូប​ដែល​បាន​ទទួល​​ពី​ពេទ្យ​​​ដែល​បាន​សរសេរ​ថា "មិន​ការ​ប៉ះពាល់​ពី​មុខ​កាំបិត"។ វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​ឲ្យ Chi Ling ​ហ៊ាន​បោះ​ពាក្យ​ថា​ ហ៊ាន​យក​បទ​ពិសោធន៍ ៣០ ឆ្នាំ​របស់​ខ្លួន​​មក​អះអាង​ថា Lin Chi Ling គឺ​ស្អាត​ពី​ធម្មជាតិ។

Lin Chi Ling បង្ហាញក្រដាស​បញ្ជក់​របស់​វេជ្ជបណ្ឌិត ថានាង​មិនធ្លាប់វះកាត់កែសម្ផស្ប

៤. Kim Kardashian

ឆ្នាំ ២០១១ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ខ្លួន​បាន​ពឹង​ពាក់​មុខ​កាំបិត​និង​កន្ត្រៃ​ដើម្បី​មាន​​រូប​រាង​ស្អាត​ក៏​ដូច​ជា​គូទ​ធំ​តាម​ចិត្ត​​នោះ តារា​អាមេរិក Kim Kardashian បាន​សម្រេច​ចិត្ត​ទៅ​ពេទ្យ​ថត X-ray ដើម្បី​បង្ហាញ​គេ​ឲ្យ​ឃើញ​ថា​នាង​ស្អាត​ធម្មជាតិ។ នាង​បាន​គិត​ថា​នេះ​ជា​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​របស់​ខ្លួន។

លទ្ធផល​ X-ray បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គូទ​របស់ Kim Kardashian គឺ​ពិត​ៗ ១០០%។ និយាយ​ពី​រូបរាង​របស់​ខ្លួន Kim ប្រកាស​ទាំង​អំនួត​ថា "ខ្ញុំ​មិន​បដិសេធ​រឿង​កែ​សម្ផស្ស​ទេ តែ​នៅ​ពេល​នេះ​ខ្ញុំ​ពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្លួន​មាន និង​គ្មាន​គំនិត​ចង់​កែ​អ្វី​ទេ"៕

Kim Kardashian បង្ហាញ​លទ្ធផល​ X-ray ថាគូទរបស់​នាង គឺពិត ១០០%

ប្រែសម្រួល៖ សុវណ្ណផៃ