ធនាគារ​ជាតិ​ចេញ​សេចក្ដីប្រកាស រឿង​ក្រដាស​ប្រាក់ ១ដុល្លារ ២ដុល្លារ និង​៥ដុល្លារ

  • 2020-05-28 10:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​កម្ពុជា​ នាថ្ងៃទី២៨ ខែឧសភា​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ កិច្ចប្រជុំពិភាក្សា​អំពី បញ្ហា​ប្រឈម​នៃ​ចរាចរណ៍​នៃ​ក្រដាស​ប្រាក់​ដុល្លារ ១ដុល្លារ ២ដុល្លារ និង​៥ដុល្លារ។

ក្នុង​កិច្ច​ប្រជុំ​រវាង​ធនាគារ​ជាតិ​ និង​ខាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​យល់​ស្រប​លើ​បញ្ហា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារ​ទាំង ៣ប្រភេទ​ខាង​លើ។

ធនាគារជាតិ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំង​គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មាន​ការ​គរជន់ក្រដាស​ប្រាក់​ដុល្លារអាមេរិក​ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះ​សរបញ្ជាក់ថា តម្រូវការ​នៃ​ក្រដាស​ប្រាក់​ទាំងនេះ មានកម្រិត​ទាប​ក្នុងទីផ្សារ ធនាគារជាតិ បានចេញ​នូវ​វិធានការ​ ដូចខាងក្រោម៖

  • ធនាគារជាតិ​នៃកម្ពុជា នឹងផ្ដល់ពេលវេលា​ចំនួន ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ ដើម្បី​នាំយកក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ទាំង៣ប្រភេទ​នោះ មកធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅក្រៅប្រទេស ដោយឥតគិត​កម្រៃសេវា។ ផុតពី៣ខែនេះទៅ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ត្រូវ​ចេញ​ថ្លៃចំណាយ​លើ​ការ​ដឹកជញ្ជូន​ដោយខ្លួនឯង។

សូមអាន​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដីប្រកាស​នោះ ដូចខាងក្រោមនេះ៖

អត្ថបទ៖ ហ៊ីម រស្មី