មាន​ដឹង​ថា អាវ​ស័ក​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ប្រើប្រាស់​តាំង​ពី​ពេល​ណា​ទេ?

  • 2020-06-01 11:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​ហើយ អំពី​មន្ត្រី​ជាន់​ខ្ពស់ ក៏​ដូច​ជា​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ច្រើន​តែ​ប្រើប្រាស់​អាវ​ស័ក នៅ​តាម​ពិធី​បុណ្យ​ជាតិ​ផ្សេងៗ​ដូច​ជា​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ជា​ដើម។ ថ្ងៃ​នេះ​ដែរ Sabay សូម​ជូន​ពី​ប្រភព​នៃ​ឯកសណ្ឋាន​ ដែល​ប្រើប្រាស់​ក្នុង​របប​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​យើង​នេះ។

ឯកសណ្ឋាន​ និង​សញ្ញា​ស័ក​របស់​សមាជិក​រដ្ឋាភិបាល រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តាម​រយៈ​ព្រះរាជក្រឹត្យ​លេខ នស.រកត.០២០១.០៣១ ចុះ​ថ្ងៃ​ទី០៥ ខែ​កុម្ភៈ ឆ្នាំ២០០១។

ក្នុង​ព្រះរាជក្រឹត្យ​នោះ​ចុះ​ពី​មាត្រដ្ឋាន​បច្ចេកទេស​នានា ពាក់ព័ន្ធ​នឹង​ឯកសណ្ឋាន​ និង​សញ្ញាស័ក​របស់​មន្ត្រី​រាជរដ្ឋាភិបាល។ ជា​គោលការណ៍ ឯកសណ្ឋាន​នេះ​ចែក​ចេញ​ជា ២ប្រភេទ​គឺ ឯកសណ្ឋាន​ផ្លូវការ និង​ឯកសណ្ឋាន​ប្រពៃណី (មាន​ចង​ក្បិន)។ ឯកសណ្ឋាន​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ស្លៀក​តាម​ការ​កំណត់​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​ រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ។

ខាង​ក្រោម​នេះ​ជា​គំរូ​ឯកសណ្ឋាន និង​សញ្ញាស័ក៖

រូបភាព៖ នាយកដ្ឋានឥស្សរិយយស

អត្ថបទ៖ ហ៊ីម រស្មី