Elliott បដិសេធ​ Madrid ​មក Liverpool ព្រោះ​​​ស្អប់ Ramos ធ្វើ​ឱ្យ Mo បាក់​ដៃ

  • 2020-06-01 06:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ពេល​ចូល​រួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​១៧​ឆ្នាំ ហៀបនឹងទៅ​លេង​ឱ្យក្រុម​អធិរាជ​ស្ដេច-ស​ Real Madrid ហើយ​​ថែម​ទាំង​បាន​ទៅ​ទស្សនកិច្ច​នៅ​កីឡដ្ឋាន ​Santiago Bernabéu ទៀត​ផង​។ ​​

យ៉ាងណា​ពេល​ក្លឹប​យក្ស​អេស្ប៉ាញ​ឱ្យ Elliott ទៅ​ជួប​ប្រធាន​ក្រុម Sergio Ramos គេ​បាន​បដិសេធ និង​​បាន​ប្រាប់​ទៅ​កាន់ The Athletic ថា ៖"ខ្ញុំ​មិន​ចង់​ទៅ​​ជួប​ទេ ខ្ញុំ​មិន​ចូល​ចិត្ត​គាត់ បន្ទាប់​ពី​អ្វី​គាត់​បាន​ធ្វើ​ខុស​ទៅ​លើ Mo Salah។ ​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​អង់គ្លេស Harvey Elliott កាល​នោះ​​អាយុ​ទើប​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ និង​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​​ ជា​កីឡាករ Preamier League វ័យ​ក្មេង​ជាងគេ​បំផុត (១៦​ឆ្នាំ៣០​ថ្ងៃ​)​​ឱ្យ Fulham លេង​ប៉ះ Wolverhampton Wanderers។

អ្នកគាំទ្រ​ Liverpool ​ពិតជាមិន​ភ្លេច​ឡើយ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ក្រុម Real Madrid ឈ្នះ ៣-១ លើ​ក្រុម​​ហង្ស​ក្រហម​ក្នុង​ពាន​រង្វាន់ UEFA Champions League ឆ្នាំ​២០១៨ ។ គ្រានោះខ្សែ​ការពារវ័យ៣៤ឆ្នាំ Ramos បាន​ធ្វើ​ឱ្យ​​តារា​ឆ្នើម​អេហ្ស៊ីប Mo របស់លោក Jurgen Klopp បាក់​ដៃ​ត្រូវ​ប្ដូរ​ចេញទាំងមិនអស់ចិត្ត។

គួរបញ្ជាក់​ថាខ្សែ​ប្រយុទ្ធ​ស្លាប Harvey Elliott បាន​ចូលរួម​ជាមួយ​ក្លឹប Fulham ក្នុង​ឆ្នាំ​២០១៨-២០១៩ និង​បាន​​ចាកចេញ​ពី​ក្រុម​មកលេងឱ្យ Liverpool នៅ​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ និង​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ