Park Seo Joon បង្ហើប​​ក្ដីកង្វល់ដែលលាក់ជាយូរ និងវិធីព្យាបាល​ផ្លូវ​ចិត្ត​ក្នុង​ពេល​ដ៏​លំបាក​នេះ

  • 2020-06-01 08:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Park Seo Joon ជា​តារា​សម្ដែង​កូរ៉េ​ដែល​បង្ហាញ​មុខ​លើ​ថិថី​សិល្បៈ​ជិត​ ១ទសវត្ស​មក​ហើយ។ កន្លង​មក​ជា​ច្រើន​ឆ្នាំ​កន្លងមក​នេះ​ លោក​ពិត​ជា​ជួប​រឿង​ជា​ច្រើន​ ពិសេស​ឧបសគ្គ និង​បញ្ហា​រាប់​ភ្លេច​ក្នុង​ជីវិត។

អំឡុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​នឹង​ T Singapore តារា​ប្រុស​រាង​ខ្ពស់​ស្រឡះ​ Park Seo Joon បាន​បង្ហើប​ពី​ជីវិត​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​តារាសម្ដែង។ អ្វី​ដែល Seo Joon លើក​មក​បង្ហាញ​ពេល​នេះ​ គឺ​ការ​ព្យាបាល​ផ្លូវ​ចិត្ត។ លោក​មាន​អារម្មណ៍​ថា​ ការ​និយាយ​ ឬ​ចែក​រំលែក​ បញ្ហា​យើង​ជាមួយ​នឹង​អ្នក​ដទៃ​ គឺ​ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បំបាត់ភាព​តានតឹង។

ស្របពេល​ដែល​មិនទាន់​រក​វិធី​មក​ដោះ​ស្រាយ​បាន​ មាន​តែ​ការ​ចែក​រំលែក​រឿង​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​អ្នក​ជុំវិញ​ខ្លួន​ទេ ដែល​អាច​បន្ថែម​ថាមពល​ឲ្យ​លោក​ ក្នុង​ពេល​យ៉ាប់​យ៉ឺន​បែប​នេះ។

Park Seo Joon ក៏​បាន​និយាយ​ដែរ​ពី​ផល​វិបាក​មួយ​ចំនួន​ ដែល​លោក​ព្យាយាម​អត់ទ្រាំ​ បៀម​ទុក​ក្នុង​ចិត្ត​ក្នុង​នាម​ជា​តារា​សម្ដែង​ គឺ​ការ​ចែកឲ្យ​ដាច់នូវ​ចរិត​ក្នុង​រឿង​ និង​ចរិត​ពិត។

មួយទៀតអ្វី​ដែល​តារា​ជា​ច្រើន​ជួប​ផល​វិបាក​ដូចគ្នា​នោះ​ គឺ​ត្រូវជំនះ​ជាមួយ​កាមេរ៉ា​ ពេលចាប់​ផ្ដើម​ថត។ Park Seo Joon សឹងលែង​ទ្រាំ​បាន​ជាមួយ​រឿង​នេះ​តទៀត​​ មានន័យ​ថា​លែង​ចង់​ទម្លាប់​នឹង​ពេល​វេលា​បែប​នេះ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ រឿង​មួយ​ដែល​លោក​នៅ​តែ​ជំនះ​បាន​នោះ​ គឺផាសុកភាព​ និង​ពេលជូប​បរិយាកាស​ថ្មីៗ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី