Toyota RAV4 Prime ថ្មី ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ តម្លៃជាង ៣ម៉ឺនដុល្លារ

  • 2020-06-02 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសថា រថយន្ត RAV4 Prime ស៊េរីឆ្នាំ២០២១ នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ៣៨ ១០០ដុល្លារ នៅលើទីផ្សារបរទេស។

ជាស្តង់ដារ រថយន្តនេះបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Adaptive Cruise Control, Automatic High Beam Headlights, Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Lane Tracing Assist និង Road Sign Assist ផងដែរ។

រថយន្ត Toyota RAV4 Prime ថ្មី បំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយអាគុយ Hybrid មួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣០២សេះ។ វាគឺជារថយន្ត RAV4 ដែលមានកម្លាំងខ្លាំងបំផុត ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨វិនាទី។ ជាមួយគ្នានេះ RAV4 Prime មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៦លីត្រក្នុង១០០គីឡូម៉ែត្រ និងអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយជិត ៧០គីឡូម៉ែត្រទៀតផង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម