អាជ្ញាធររកឃើញវិធីដែលធ្វើឲ្យមានទឹកឡើងវិញ ក្រោយត្រីយក្សនៅប្រាសាទបាគងងាប់ជាច្រើនក្បាល

  • 2020-06-11 07:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា លោកអភិបាលស្រុកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង សហការណ៍ ជាមួយអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ ដើម្បីធ្វើការពិនិត្យស្ថានភាពទឹក ក្នុងកសិន្ធុប្រាសាទបាគង ដើម្បីរកវិធីជួយសង្គ្រោះត្រី ដែលនៅសេសសល់ ។

រដូវប្រាំងឆ្នាំនេះបានធ្វើអោយទឹកក្នុងកសិន្ធុប្រាសាទបាគង រីងហួតរាក់ជាងឆ្នាំមុនៗ កំដៅព្រះអាទិត្យបានធ្វើទឹកឡើងកំដៅ ដែលជាហេតុធ្វើអោយត្រីខ្លះ បានងាប់ គួរអោយសោកស្តាយបំផុត ។

សូមជម្រាបជូនថា ទឹកក្នុងកសិន្ធុនេះ តាំងពីបុរាណ្យកាលមកគឺពឹងផ្អែកទៅលើទឹកភ្លៀង ដែលហូរចូលពីរដូវវស្សា គ្មានប្រពន្ធ័និងប្រភពទឹកសម្រាប់បង្ហូរបញ្ចូលបន្ថែម ដូចនេះជាគោលការណ៍ សម្រាប់ដំណោះស្រាយជំហានដំបូង យើងបានសម្រេច សហការណ៍គ្នា ធ្វើការដឹកទឹកតាមរយះរថយន្តពន្លត់អគ្គីភ័យ យកមកបូមបញ្ចូល ដើម្បីសង្គ្រោះត្រីដែលនៅសេសសល់ ជាមួយគ្នានេះក្រុមការងារ បានធ្វើការបុកអណ្តូង និងកាយជាស្រះក្បែរទីតាំងនេះ ដើម្បីទាញយកប្រភពទឹកមកបូមបញ្ចូលក្នុងកសិន្ធុប្រាសាទបាគងនេះផងដែរ។

ក្នុងនាមប្រធានគណបញ្ជាការឯកភាពស្រុកប្រាសាទបាគង ខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលបានសហការណ៍ ផ្តល់រថយន្តពន្លត់អគ្គីភ័យ ជួយដឹកទឹកយកមកបូមបញ្ជូលក្នុងកសិន្ធុនេះ ដើម្បូជួយសង្គ្រោះត្រីពូជដែលនៅសេសសល់៕

ប្រភព៖ រដ្ឋបាលស្រុកប្រាសាទបាគង

អត្ថបទពេញនិយម